ស្វែងយល់ពីប្រភេទទិន្នន័យជា Spatial ក្នុង MySQL

ប្រភេទទិន្នន័យចំនួន ៣ ហើយដែលបានបង្ហាញក្នុងអត្ថបទមុន មានដូចជា NUMERIC, STRING និង DATE/TIME ។ នៅមានប្រភេទទិន្នន័យពិសេសមួយទៀត ក្នុង MySQL គឺ SPATIAL DATA TYPE ។ ប្រភេទទិន្នន័យនេះ ទាក់ទងទៅនឹង OpenGIS ដែលជាប្រភេទមានតំលៃជាធរណីមាត្រ ដូចជា GEOMETRY, POINT, LINESTRING, និង POLYGON

GEOMETRY អាចរក្សាទុកនូវប្រភេទជាច្រើននៃតំលៃជាធរណីមាត្រ ដែលប្រើក្នុងផែនទី ក្នុងពិភពលោក ៕ ចំណែកក្នុង MySQL គេអាចបង្កើត តារាង (table) ដែលរក្សាទុកទិន្នន័យជាប្រភេទ GEOMETRY បាន ។

ជាឧទាហរណ៍៖ CREATE TABLE tbl_geometry (code (5),  description varchar(255), geomtry GEOMETRY)

POINT ជាប្រភេទទិន្នន័យកំណត់នូវភូមិសាស្ត្រ ដែលតំណាងឲ្យទីតាំងតែមួយគត់ នៅក្នុងលំហ ។ ភាគច្រើន គេប្រើ POINT ដើម្បីកំណត់ទីតាំង នៅក្នុងផែនទីទីក្រុងមួយ ឬតំបន់មួយ ឬទីកន្លែងមួយដូចជា ស្ថានីយ៍រថភ្លើង ឬអាកាសយានដ្ឋាន ជាដើម ។

ជាឧទាហរណ៍ក្នុង MySQL : SELECT Y(POINT(25, 56));

LINESTRING ជាប្រភេទទិន្នន័យមួយដែលកើតចេញពីចំនុចតូច (POINT) បង្កើតជាខ្សែកោងមួយ។  គេប្រើប្រាស់ LINESTRING Object ធ្វើជាខ្សែបន្ទាត់ នៅក្នុងផែនទីពិភពលោក តំណាងឲ្យទន្លេ នៅក្នុងផែនទីទីក្រុង តំណាងឲ្យ ផ្លូវ ។

POLYGON ជាផ្ទៃប្លង់ តំណាងឲ្យទីតាំងភូមិសាស្ត្ររួម ដែលកំណត់ដោយព្រំដែនផ្នែកខាងក្រៅតែមួយ ឬច្រើន ដែលគ្រប់ផ្នែកខាងក្រៅនិមួយៗ ភ្ជាប់គ្នាដោយប្រហោងមួយនៅក្នុង POLYGON ។ គេប្រើប្រាស់ POLYGON តំណាងឲ្យទន្លេមួួយ ក្នុងផែនទីប្រទេស ។

MULTIPOINT ជាបណ្តុំនៃ Geometry បង្កើតដោយចំនុចជាច្រើន ដែលមិនត្រូវបានភ្ជាប់គ្នា ។ គេប្រើប្រាស់វា តំណាងឲ្យខ្សែចង្វាក់នៃកោះតូចៗ នៅក្នុងផែនទីពិភពលោក ។

MULTILINESTRING ជាបណ្តុំនៃ ខ្សែកោង ភូមិសាស្ត្រ ដែលបង្កើតដោយ LINESTRING ជាច្រើន ។ គេប្រើប្រាស់វា តំណាងឲ្យ ប្រព័ន្ធនៃទន្លេ នៅក្នុងផែនទីតំបន់មួយ ។

MULTIPOLYGON ជាបណ្តុំនៃផ្ទៃប្លង់ ដែលបង្កើតដោយ POLYGON ។ គេប្រើប្រាស់វា តំណាងឲ្យប្រព័ន្ធនៃបឹងបួរ នៅក្នុងផែនទីតំបន់មួយ ។