របៀបប្រើប្រាស់ Virtual IP នៅលើ Network Card លីនុចតែមួយ

IP Address ជាប្រភេទលេខសំគាល់អាសយដ្ឋានរបស់ កុំព្យូទ័រនិមួយៗ ព្រោះបើមិនមាន IP Address ទេកុំព្យូទ័រពិបាកក្នុងការទំនាក់ទំនងគ្នា។ IP Address ស្ថិតនៅក្នុង Layer 3នៅក្នុងស្តង់ដារ ISO របស់ណិតវើក។

អ្នកប្រហែលជាធ្លាប់ឃើញតែ Computer មួយមាន IP Address មួយ ចុះប្រសិនបើ កុំព្យូទ័រមួយមាន IP Address ច្រើនតើអាចដែរឬទេ?

អ្នកអាចប្រើប្រាស់ IP Address ច្រើននៅលើ Network Card តែមួយបាន ឬ ដាក់ IP Address ច្រើននៅលើ Network Port របស់ Router ដូចគ្នា។ មូលហេតុដែលយើងប្រើប្រាស់ IP Address ច្រើននៅលើ Network Card តែមួយវាមានផលប្រយោជន៏ដូចជានៅពេលដែលយើងប្រើប្រាស់ IP Base Hosting ឬ ចង់អោយណិតវើកមួយចេញតាមច្រក IP នេះ ឬ IP នោះជាដើម។

មូលហេតុដែលបែងចែក IP Address គ្នាប្រើប្រាស់គឺដើម្បីការពារពី Black List ដែលតែងតែកើតមាននៅពេលដែល គេប្លុកដោយសារតែអ្នកប្រើប្រាស់ IP Address រួមគ្នានៅលើ Server តែមួយហើយក្នុងចំនោមមនុស្សទាំងអស់មានអ្នកព្យាយាម វាយប្រហាគេ ឬ មានមេរោគវាយប្រហាគេ។

ជាទូទៅ Server មួយ មាន RAM ដល់ទៅ 100GB ជាដើម ប្រសិនបើប្រើប្រាស់គ្រាន់តែ Hosting Website មួយវាហាក់ដូចជាខ្ជះខ្ជាយពេកហើយ ដូចនេះគួរតែប្រើប្រាស់ដើម្បី Hosting Web Site អោយបាន ៥០ ទៅ ៦០ website ទើបសមល្មមនិងកម្លាំងរបស់ Server ហើយពេលខ្លះការប្រើប្រាស់ Virtual Hosting អាចជា Name base ឬ IP base។

ខាងក្រោមនេះជាការបង្កើត Virtual IP Address នៅក្នុងលីនុច CentOS 6

អ្នកអាចចូលទៅក្នុង /etc/sysconfig/network-scripts/ បន្ទាប់មកទៀត Copy ifcfg-eth0 ទៅជា ifcfg-eth0:1 ជាដើម

centos-64-bit-2016-11-21-20-30-59

បន្ទាប់មកអ្នកអាច ចូលទៅ edit ifcfg-eth0:1 ដើម្បីដាក់ IP Address ថ្មីចូល។

centos-64-bit-2016-11-21-20-23-41

នៅពេលដែលអ្នកបានធ្វើបែបនេះរួចហើយអ្នកអាចសាកល្បង remote ចូលទៅកាន់ Server របស់អ្នកបានដោយប្រើប្រាស់ IP Address ផ្សេងៗគ្នាបានដូចខាងក្រោមនេះ

login

អ្នកអាច Copy interface បានច្រើនទៅតាមដែលអ្នកចង់តែ IP Address ត្រូវតែស្ថិតនៅក្នុង Range IP តែមួយនិងប្រើប្រាស់ Gateway រួមគ្នា។