របៀបចែក Partition HDD នៅក្នុងលីនុច

ការចែក  HDD នៅក្នុងលីនុចពិតជាមានសារះសំខាន់ណាស់ សម្រាប់ System Admin ដូចជាការកំណត់នៅផ្ទៃ HDD ការ format hdd អោយត្រូវទៅតាម File System ដែលលីនុចប្រើប្រាស់ជាដើម។

នៅក្នុង Windows មិនមានអ្វីពិបាកនោះទេអ្នកអាចប្រើប្រាស់ Graphic User Interface បានដើម្បីធ្វើការ Shrink Volume ឬ Format HDD ជាដើម។ តែនៅក្នុងលីនុចវិញអ្នកត្រូវប្រើប្រាស់ Command និងតម្រូវអោយអ្នកស្គាល់អោយច្បាស់ថាតើ HDD ណាមួយទី ១ ឬ ទី ២ជាដើម។

នៅក្នុងលីនុច HDD ដំបូងគេត្រូវបានកំណត់ដោយ file system មួយឈ្មោះថា /dev/sda និង hdd ទី ២ ត្រូវកំណត់ដោយ file /dev/sdb។ប្រសិនបើអ្នកមាន partition ទីមួយនៅក្នុង hdd ទីមួយ លីនុច នោះឈ្មោះ partition ទីមួយនោះត្រូវកំណត់ដោយ

/dev/sda1 ។

នៅក្នុងលីនុចអ្នកអាចកំណត់ partion size ឬ ទំហំ partition ដោយប្រើប្រាស់ Block Size ឬ ប្រើប្រាស់ចំនួនគិតជា MB, GB ជាដើម។

fdisk ជា Command ពេញនិយមសម្រាប់ប្រើប្រាស់ក្នុងការចែក partition ឬ លុប parition នៅក្នុង HDD មួយ។ នៅពេលខ្លះដែល Windows មានមេរោគឆ្លងចូល Flash ដែលអ្នកមិនអាច format ក្នុង Windows បានអ្នកអាចយកមកដាក់ក្នុងលីនុចដើម្បី លុប partition និងចុងក្រោយformat វាចោល។

fdisk   /dev/sdb សម្រាប់ចូលទៅ Edit partition នៅក្នុង HDD ទី ២របស់លីនុចរបស់អ្នក ឬ អ្នកអាចចូលមើល HDD សិនថាតើមានឬទេមុននិងចូលទៅកែ partition

fdisk

បន្ទាប់មកទៀតអ្នកអាចចូលទៅកាន់ HDD ទី ២បានហើយ

fdisk /dev/sdb  ដើម្បីចូលទៅ edit តែប្រសិនបើអ្នកមិនចេះប្រើប្រាស់ Command ទេអាចចុច m ដើម្បីបង្ហាញ របៀបប្រើប្រាស់ដូចខាងក្រោមនេះ

manualfdisk

ពេលនេះអ្នកអាចបង្កើត partition បានហើយដោយចុច n សម្រាប់ new partition រួចហើយចុច p សម្រាប់ primary partition ឬ ចុច e សម្រាប់ extended partition។និងបន្ទាប់មកទៀតកំណត់ទំហំ partition ដែលអ្នកចង់ចែកដូចរូបខាងក្រោមនេះ បន្ទាប់មកទៀតចុច t ដើម្បី Change partition system id ដូចជា fat, fat32, nfs, xfs ជាដើម ប្រសិនបើអ្នកមិនដឹងលេខកូដ partition type ទេអ្នកអាចចុច L ដើម្បីបង្ហាញបាន

typeofpartition

និងចុងក្រោយចុច w ដើម្បី save។

create1partition

អ្នកប្រហែលជាដឹងហើយថា primary partition ប្រើប្រាស់សម្រាប់ធ្វើអ្វី? គឺសម្រាប់ អោយ Operating System អាច boot បាន   ដែល primary primary partition អាចមានតែ៤ប៉ុណ្ណោះនៅក្នុង HDD មួយ។ ចំនែក extended partition អាចមានច្រើនលើសពី ៤។

ចុងក្រោយអ្នកអាចមើលបានដោយប្រើប្រាស់ command ដូចខាងក្រោមនេះ

fdisk -l | grep sd

centos-64-bit-2016-11-20-15-13-54

និងចុងក្រោយអ្នកអាច mount យកទៅប្រើប្រាស់បាន

mkdir   /mydata

mount  /dev/sdb1   /mydata

ឬអ្នកចង់អោយវា mount automatic នៅពេលដែល លីនុចចាប់ផ្តើម អ្នកអាចកំណត់នៅក្នុង file /etc/fstab

fstab

ចំពោះ HDD ខាងលើនេះនៅសល់ ផ្ទៃទំនេ 10GB ទៀតដែលអ្នកអាចប្រើប្រាស់បានដោយគ្រាន់តែចូលទៅធ្វើដូចជំហ៊ានខាងលើ។