ស្វែងយល់ពីប្រភេទទិន្នន័យជា String ក្នុង MySQL

ក្នុងអត្ថបទមុន TechFree បានបង្ហាញនូវប្រភេទទិន្នន័យជា NUMERIC និង DATE/TIME  រួចមកហើយ ។ ក្នុងអត្ថបទនេះដែរ TechFree សូមលើកយក ប្រភេទ ទិន្នន័យជា STRING មកបង្ហាញ។ នៅក្នុងទិន្នន័យ ភាគច្រើនទិន្នន័យជាប្រភេទទិន្នន័យ string ដែលមាន ដូចជា VAR, VARCHAR, BINARY និង VARBINARY, BLOB ឬ TEXT, TINYBLOB ឬ TINYTEXT, MEDIUMBLOB ឬ MEDIUMTEXT, LONGBLOB ឬ LONGTEXT, SET និង ENUM ជាដើម។

ប្រភេទទិន្នន័យជា String រួមមាន៖

  • VAR(M) : ជាប្រភេទទិន្នន័យដែលទំហំ STRING ដែលកំណត់តួអក្សរចន្លោះ ទៅ ២៥៥ តួអក្សរ ដែល M ជាចំនួនតួអក្សរ ។ ជាឧទាហរណ៍ CHAR (៥) មានន័យថា ៥ តួអក្សរ នឹងរក្សាទុក ។ បើមិនផ្តល់តំលៃ M ទេ ជា Default គឺ ១តួអក្សរ ។
  • VARCHAR(M) : ជាប្រភេទទិន្នន័យដែលទំហំ String ដែលកំណត់ជាអញ្ញត្តិ(Variable) ចន្លោះ ទៅ ៦៥៥៣៥ តួអក្សរ ដែល M ជាចំនួនតួអក្សរ ។
  • BINARY : រក្សាទុកនូវ Binary String ដែលមានទំហំកំណត់មួយ ។ តំលៃរបស់វា កំណត់ជា ០x០០
  • VARBINARY : រក្សាទុកនូវតំលៃជា Binary String ដែលមានទំហំកំណត់ជា Variable ។
  • BLOB or TEXT : BLOB ជាប្រភេទទិន្នន័យ binary string ដែលមានទំហំធំ ដូចជា រូបភាព(Images) ឬឯកសារ (Document)។ BLOB ចែកជា ៤ គឺ TINYBLOB, BLOB, MEDIUMBLOB និង LONGBLOBTEXT ជាប្រភេទទិន្នន័យ ប្រើសំរាប់រក្សាទុក Text ដែលមានទំហំធំ ដូចជា អត្ថបទ Blog, Comment ជាដើម ។ ចំពោះ TEXT ចែកជា ៤ ដែរ គឺ TINYTEXT, TEXT, MEDIUMTEXT  និង LONGTEXT
  • TINYBLOB or TINYTEXT : ទំហំអប្បរមា ២៥៥ តួអក្សរ ។16777215
  • MEDIUMBLOG or MEDIUMTEXT : ទំហំអប្បរមា ១៦៧៧៧២១៥ តួអក្សរ
  • LONGBLOB or LONGTEXT : ទំហំអប្បរមា ៤២៩៤៩៦៧២៩៥ តួអក្សរ ។
  • ENUM : ជាប្រភេទទិន្នន័យរក្សាទុកនូវ string object ដែលបានកំណត់តំលៃក្នង បញ្ជី(List) មួយ។ យើងអាចបញ្ចូលតំលៃឲ្យបាន។ ឧទាហរណ៍  mysql> CREATE TABLE SizeTable(Size ENUM(‘S’, ‘M’, ‘L’, ‘XL’, ‘XXL’));
  • SET : ជាប្រភេទទិន្នន័យរក្សាទុកនូវ string object ដែលបានកំណត់តំលៃក្នង បញ្ជី(List) មួយ ដែលតំលៃរបស់វា អាចមានតំលៃ សូន្យ ឬ ច្រើន។ វាដូចទៅនឹង ENUM ដែរ ខុសគ្នាត្រង់ រក្សាតំលៃសូន្យ ឬច្រើន ក្នុងបញ្ជី(List) ដែលបានកំណត់ ។