របៀបទាញយកទិន្នន័យ GPS ពីរូបថតជាមួយ PHP

តើអ្នកដឹងទេថាក្រៅពីអ្វីដែលអ្នកបានឃើញនឹងភ្នែកទទេ រូបថតរបស់អ្នកអាចមានបង្កប់នូវពត៌មានដ៏មានប្រយោជន៍មួយចំនួនទៀត? ពិតណាស់រូបថតដែលត្រូវបានថតដោយឧបករណ៍ទំនើបៗដូចជា ស្មាតហ្វូន ថេប្លេត ឬម៉ាសុីនថតជំនាន់ក្រោយមានបំពាក់នូវមុខងារ Geo Tag ឬ Location Tag (អាស្រ័យលើឧបករណ៍) ដែលមានសមត្ថភាពរក្សាទុកនូវព័ត៌មានទីតាំងជាក់ស្តែងនៃរូបថត (Latitude និង Longitude)។

អត្ថបទនេះនឹងបង្ហាញពីរបៀបទាញយកទិន្នន័យ GPS ពីរូបថតដោយប្រើប្រាស់ភាសា PHP។ ដើម្បីទាញយកទិន្នន័យ Latitude និង Longitude របស់រូបថត សូមអនុវត្តតាមឧទាហរណ៍ខាងក្រោម៖

index.php

exif2

$img គឺជាទីតាំងរបស់រូបថត។

លទ្ធផល៖

នៅពេលដែលអ្នកដំណើរការកូដខាងលើរួច ទំព័រ index.php នឹងបង្ហាញព័ត៌មានជាច្រើនដែលបានរកឃើញពីរូបថតនោះ។ សូមស្វែងរកព័ត៌មានដែលទាក់ទងនឹងពាក្យ GPS អ្នកនឹងទទួលបានព័ត៌មានក្នុងទំរង់ដូចខាងក្រោម។

exif5

អ្នកក៏អាចប្រើប្រាស់ Google Map ដើម្បីបង្ហាញទីតាំងនៃទិន្នន័យ GPS ដែលទទួលបាន។

exif6

exif7

ចំណាំ៖

  • ទិន្នន័យដែលភ្ជាប់មកជាមួយរូបថតអាចមានទម្រង់ខុសៗគ្នាខ្លះៗ អាស្រ័យទៅលើឧបករណ៍ដែលបានប្រើដើម្បីថតរូបនោះ។
  • ប្រសិនមុខងារ Geo Tag ឬ Location Tag ដែលនៅលើឧបករណ៍របស់អ្នកមិនបានដំណើរការ ឬកំពុងបិទ នោះរូបថតរបស់អ្នកអាចនឹងមិនមានភ្ជាប់ជាមួយទិន្នន័យ GPS នោះទេ។