ស្វែងយល់ពី Basic Command របស់ Cisco Router

Cisco ជាប្រភេទ Enterprise Core Routing ដែលត្រូវបានគេទទួលស្គាល់និងប្រើប្រាស់ច្រើននៅក្នុងក្រុមហ៊ុនធំៗនៅលើពិភពលោក។ Cisco ត្រូវបានចែកជាច្រើនផ្នែកដូចជា Switch, Router និងប្រភេទ Device ផ្សេងៗទៀត។

Cisco ជាប្រភេទ Hardware Device ដែលប្រើប្រាស់ Network Operating Sytem (NOS) ដែលមានឈ្មោះ ថា IOS ដូចនេះការប្រើប្រាស់មិនកំណត់ទៅលើ hardware នោះទេ គឺ IOS ជាអ្នកំណត់អោយ Hardware  ដូចជា Route, WAN Port, LAN Port ជាដើម។ តែសូមកុំច្រលំជាមួយ Apple IOS ព្រោះថា Apple IOS ជា Trademark របស់ Cisco ទេ។

ខាងក្រោមនេះជា basic command ខ្លះៗដែលគេនិយមប្រើប្រាស់នៅក្នុង Cisco។

enable សម្រាប់ចូលទៅ Execute Mode ដើម្បីdebug ឬ  ping ជាដើម និងសម្រាប់បង្ហាញពត៏មានរបស់ Configuration

enmode

នៅក្នងផ្នែកនេះអ្នអាចប្រើប្រាស់ command ផ្សេងៗបានដូចជា show configuration ឬ save configuration បង្កើត directory ឬ remove directory និង save configuration ជាដើម។ មិនតែប៉ុណ្នោះអ្នកអាច flash firmware/OS អោយ Cisco បានទៀតផងនៅក្នុង Level នេះ។

អ្នកអាច Trace ទៅកាន់ destination ណាមួយបានផងដែរដោយប្រើប្រាស់

no  ជាពាក្យសម្រាប់បដិសេដឬលុប command ណាមួយចោល

no ip address 192.168.5.1 255.255.255.0 សម្រាប់លុប ip address ចោល តែអ្នកត្រូវចាំការសរសេរ Command ទាំងនេះត្រូវសរសេរនៅក្នុងទីតាំងត្រឹមត្រូវរបស់វា បើមិនដូចឆ្នោះទេវាមិនដំណើរការនោះទេ។

do  ជាពាក្យមួយដែលត្រូវបានគេប្រើប្រាស់ដើម្បី ចង់ឆ្លងទៅប្រើប្រាស់ command នៅកន្លែងណាមួយដោយមិនចាំបាច់ថយក្រោយទៅកាន់ block របស់ command នោះទេ។ដូចជាករណី

បន្ទាប់ពីអ្នកបានចូលទៅក្នុង Exec mode រួចហើយអ្នកអាចចូលទៅក្នុង Configuration mode ដើម្បីធ្វើការកែប្រែ Service ផ្សេងៗដូចជា dhcp server ឬ ដាក់ ip address ទោលើ interface ណាមួយជាដើម។ដោយអ្នកត្រូវវាយពាក្យថា config terminal ឬ  conf  t

នៅក្នុង Cisco វាខុសគ្នាពី Mikoritk ត្រង់ថាបើទោះបីអ្នកសរសេរអក្សរកាត់ក៏ដោយក៏អ្នកមិនអាចសរសេរអក្សរកាត់ផ្តេសផ្តាស់បានតាមចិត្តដូចនៅក្នុង Mikrotik នោះទេ។

នៅក្នុង Mikrotik បើអ្នកចង់សរសេរ ip address  អ្នកអាចសរសេរ ip add,  ip addr  ឬ  ip address ពេញក៏បាន។ តែ Cisco វិញដូចជាពាក្យថា Show running-config អ្នកមិនអាចសរសេរអក្សរកាត់ផ្សេងៗដូចជា sh running-config បាននោះទេ អ្នកត្រូវសរសេរតាមបែបបទដែលគេបានកំណត់ sh run

ខាងក្រោមនេះជាការចូលទៅកាន់ cisco configuration និងកំណត់ ip address នៅលើ interface gigabit

shrun

រូបខាងលើនេះអ្នកអាចចាកចេញមកក្រៅចូលក្នុង level exec mode វិញបានរួចហើយប្រើប្រាស់ sh run ឬ អ្នកអាចឈរនៅកន្លែងដែលអ្នកកំពុងតែសរសេររួចហើយប្រើពាក្យ do នៅខាងមុខដូចនេះក៏បាន។ អ្នកមានជំរើស២តែត្រូវចាំថាប្រសិនបើអ្នកប្រើប្រាស់ do អ្នកមិនអាចប្រើប្រាស់ auto complete command បានទេ ដូចនេះត្រូវប្រាកដថាអ្នកសរសេរ command បន្ទាប់ពីពាក្យ do បានត្រឹមត្រូវជានិច្ច។

មិនតែប៉ុណ្ណោះ Cisco មិនបើក port អោយដំណើរការទេប្រសិនបើអ្នកមិនប្រើប្រាស់ command no shut ឬ no shutdown។ ដូចនេះរាល់ពេលដែលអ្នកដាក់ ip address អោយ interface ណាមួយហើយកុំភ្លេចប្រើប្រាស់ command no shut

រឿងមួយទៀតដែលអ្នកមិនគួរភ្លេចគឺ ត្រូវកំណត់ duplex mode សម្រាប់ Interface card របស់ cisco ដោយប្រើប្រាស់ command duplex auto ដើម្បីអោយInterface card នោះអាចប្រើប្រាស់ល្បឿនអោយត្រូវគ្នាជាមួយ ឧបករណ៏ផ្សេងទៀត ព្រោះមិនមែនគ្រប់ឧបករណ៏ទាំងអស់មានលឿន gigabit connection ដូចគ្នានោះទេ។

បន្ទាប់ពីអ្នកបានសរសេររួចរាល់ហើយមើលរួចហើយថាត្រឹមត្រូវហើយអ្នកត្រូវ copy running-config ទៅកាន់ startup-config ដើម្បីអោយ Cisco អាចចងចាំរាល់ Configuration ដែលអ្នកបានសរសេរ បើមិនដូចច្នេះទេពេលបិទ cisco router អ្នកនិងបាត់រាល់ configuration ទាំងអស់មិនខាននោះទេ។

running

បន្ទាប់មកអ្នកអាច reload ដើម្បី restart router របស់អ្នក

នៅក្នុង cisco អ្នកអាចកំណត់ password នៅពេលដែលមិនចង់អោយនណាម្នាក់ login ចូលបាន ដោយធ្វើដូចខាងក្រោមនេះ ។

secretes

ចុងក្រោយអ្វីដែលអ្នកមិនគួរភ្លេចគឺត្រូវ copy running-config ទៅកាន់ startup-config ដើម្បីរក្សារទុកនូវ configuration សម្រាប់ថ្ងៃក្រោយ។