Splunk ល្អសម្រាប់អាន Log Report របស់ Service ផ្សេងៗ

Splunk ជាប្រភេទ Tool មួយដែលត្រូវបានគេប្រើប្រាស់សម្រាប់អាននូវ Log Report ផ្សេងៗនិងធ្វើការសង្ខេប log report ផ្សេងៗនៅក្នុង Server ។ ការងារខ្លះដូចជា ស្វែងរក Report អ្វីមួយប្រសិនបើយើងស្វែងរកពពាក្យដោយ Search តាម Command ដូចជាប្រើប្រាស់ Command grep, awkវាពិតជាពិបាកណាស់ទំរាំរកឃើញរបស់ដែលយើងចង់បាន។តែ Splunk អាចជួយអោយយើងធ្វើការងារទាំងនេះបានលឿន។

ខាងក្រោមនេះជាការតម្លើង Splunk នៅក្នុង CentOS 6 ឬ លីនុច kernel 2.x

អ្នកអាចដោនឡូត Splunk ចេញពីវេបសាយបាន SPLUNK ដោយគ្រាន់តែអ្នកចុះឈ្មោះនៅក្នុងវេបសាយរបស់ Splunk

splunk1

បន្ទាប់មកអ្នកត្រូវចូលទៅកាន់ទីតាំងនោះហើយបន្ទាប់មក Accept License របស់វាដើម្បីអាចទៅមុខបាន។

splunk2

splunk3

បន្ទាប់មកអ្នកអាច Login តាមរយះ Web បានហើយ ដោយ username:admin, password: changeme បន្ទាប់មកអ្នកអាចប្តូ password បានហើយ។

login1

log2

អ្នកអាច upload File Log មួយចូលឬទាញចេញពី ក្នុង Server ដែលមានស្រាប់ក៏បានដើម្បីសាកល្បងអោយវាដំណើរការ ស្វែងរក។ Splunk ឆ្លាតអាច ស្គាល់ប្រភេទ Log ផ្សេងៗនិងចំនាត់ថ្នាក់ប្រភេទ Report តាមរយះ Keyword ជាដើមអោយយើងងាយស្រួលរកតាមតម្រូវការ។

easysearch

Splunk មានមុខងារផ្សេងៗច្រើនជាងនេះទៅទៀតដូចជាការសង្ខេប Report ជាដើម។ប្រសិនបើអ្នកមិនទិញ License ទេនោះអ្នកប្រើប្រាស់បានតែ ៦០ថ្ងៃដោយក្នុងមួយថ្ងៃអ្នកអាច Query ទិន្នន័យ Report បានត្រឹមតែ 500MB តែប៉ុណ្ណោះ។

analyze