របៀបតម្លើង និងប្រើប្រាស់ Samba Server ដើម្បី ចែករំលែក File

Samba Server ត្រូវបានគេប្រើប្រាស់ច្រើននៅក្នុង លីនុចដើម្បី ចែករំលែកឯកសារទៅកាន់ Windows Client ប្រើប្រាស់ ។ Samba Server ប្រើប្រាស់ protocol SMB ។ Samba Server អាចចែករំលែកឯកសារទៅកាន់ Mac-OS បានផងដែរ ឬអាចនិយាយថាអាចប្រើប្រាស់ជាមួយរាល់ Operating System ឬ Application ណាដែលប្រើប្រាស់ protocol SMB។

ខាងក្រោមនេះជាការប្រើប្រាស់ Samba Server នៅលើ CentOS 6ដើម្បីចែករំលែកឯកសារទៅកាន់ User Windows

អ្នកអាចដោនឡូត Samba ដើម្បីតម្លើងលើ CentOS បាន

yum  -y  install samba

បន្ទាប់មកអ្នកត្រូវ restart service និងកំណត់អោយ Service ទាំង២ដំណើរការ។ Samba ប្រើប្រាស់ Service SMB សម្រាប់ Share ឯកសារនិងប្រើប្រាស់ Netbios protocol ដើម្បីអោយម៉ាស៊ីនទំនាក់ទំនងគ្នាបានស្រួលនិងលឿននៅក្នុងណិតវើក ដូចនេះអ្នកត្រូវ restart service nmb ផងដែរ។

nmb

បន្ទាប់មកអ្នកអាចបង្កើត user និង password ដើម្បីប្រើប្រាស់បានហើយ

ចំណាំនៅពេលដែលអ្នកបង្កើត user មិនចាំបាច់បង្កើត password អោយនោះទេព្រោះអាចមានគ្រោះថ្នាក់ប្រសិនបើអ្នកប្រើប្រាស់គាត់យកទៅ login ចូលទៅក្នុង Server តាមរយះ ssh service។

អ្នកអាចធ្វើដូចខាងក្រោមនេះបាន

userrole

អ្នកគ្រាន់តែបង្កើត user មួយបន្ទាប់មកមិនចាំបាច់ដាក់ password នោះទេ។ smbpasswd -a darith សម្រាប់ដាក់ password អោយទៅ user rith ដើម្បី Login ចូលមកកាន់ Server បានតែចូលបានតែតាម Service samba ទេ មិនអាចចូលតាម ssh service បាននោះទេ។

អ្នកអាចចូលទៅកែ file /etc/samba/smb.conf បន្ទាប់មកនៅខាងចុង file សរសេរបន្ថែមដូចខាងក្រោមនេះ តែត្រូវប្រាកដថាអ្នកបានបង្កើត directory ដូចក្នុងរូបខាងក្រោមនេះស្រាប់ និងផ្តល់សិទ្ធអោយទៅ user darith អាចចូលទៅកាន់ directory នោះបាន។

sharefile

បន្ទាប់មកអ្នកអាច Access ទៅកាន់ Samba server បាន

successshare

សម្រាប់ការ Share នៅខាងលើនេះសម្រាប់ធម្មតាតែប៉ុណ្ណោះប្រសិនបើអ្នកចង់អោយកាន់តែល្អទៀតអ្នកអាចមើលអត្តបទនេះVFSដែល Techfree បានលើកយកមកបង្ហាញពីមុន។

សម្រាប់អ្នកចង់ Share ទៅកាន់ ក្រុមអ្នកអាចសរសេរដូចខាងក្រោមនេះ

itdeps

ប្រសិនបើអ្នកចង់ដឹងថាតើអ្នកសរសេរត្រូវឬខុសអ្នកអាចប្រើប្រាស់ command ខាងក្រោមដើម្បីត្រួតពិនិត្យបាន

testparm

រូបខាងលើនេះបញ្ចាកថាត្រឹមត្រូវមិនមានកំហុសនោះទេ

តែត្រូវចំណាំរៀងរាល់ពេលអ្នកកែ file /etc/samba/smb.conf ហើយពិនិត្យមើលត្រឹមត្រូវហើយត្រូវ reload service ដើម្បីអោយដំណើរការបាន។

អ្វីដែលអ្នកមិនគួរធ្វើគឺឺ Restart service ព្រោះថាប្រសិនបើអ្នកrestart service វាអាចធ្វើអោយខូចឯកសារដែលអ្នកដទៃកំពុងតែបើកនៅលើ computer client។ដូចនេះអ្នកអាចត្រឹមតែ reload បាន

service smb reload;  service nmb reload