របៀបដំឡើង CodeIgniter

CodeIgniter គឺជា Framework របស់ភាសា PHP មួយដែលមានការពេញនិយមប្រើប្រាស់ផងដែរហើយសំរាប់ការដំឡើងវិញគឺមានភាពងាយស្រួលមិនមានភាពស្មុគស្មាញនោះទេ ។

ខាងក្រោមនេះជាវិធីដំឡើង CodeIgniter ៖

  • មុននឹងដំឡើង CodeIgniter យើងត្រូវតែដំឡើង Wamp Server នៅលើកុំព្យូទ័ររបស់យើងជាមុនសិនហើយនេះជាតំណសំរាប់ទាញយក Wamp Server http://www.wampserver.com/
  • បន្ទាប់មកយើងត្រូវចូលទៅទាញយក CodeIgniter ទៅតាមតំណមួយនេះជាមុនសិនhttp://www.codeigniter.com/user_guide/installation/downloads.html
  • បន្ទាប់ពីបានទាញយក CodeIgniter រួចរាល់ហើយយើងត្រូវធ្វើការពន្លាឯកសារនោះចេញមកក្រៅសិនហើយយកឯកសារនោះទៅដាក់នៅក្នុងថត C:\wamp\www
  • បន្ទាប់មកទៀតយើងត្រូវធ្វើការបើកដំណើរការកម្មវិធី Wamp Server ហើយបើកកម្មវិធីបើកគេហទំព័រហើយត្រូវវាយតំណ localhost/codeigniter/ ទៅក្នុងកម្មវិធីបើកគេហទំព័រនោះទៅរួចជាការស្រេច ។

ចំណាំ៖ codeigniter គឺជាថតរបស់ CodeIgniter Framework ដែរយើងបានទាញយកមកហើយនឹងបានយកទៅដាក់នៅក្នុងថត C:\wamp\www ។

ខាងក្រោមនេះជាលទ្ធផលពីការដំឡើង CodeIgniter ៖

resulf-codeigniter