របៀបដំឡើង RubyOnRails

អត្ថបទនៅថ្ងៃនេះនឹងបង្ហាញអ្នកទាំងអស់គ្នាអំពី របៀបដំឡើង RubyOnRails។ អ្នកអាចធ្វើការដំឡើងបានទាំងនៅលើវីនដូរ (Window) និងប្រព័ន្ធប្រតិបត្តិការលីនុច (Linux)។

មុននឹងធ្វើការដំឡើង អ្នកត្រូវប្រាកដថាបានតំឡើងនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

  • ភាសា Ruby ជំនាន់ទី ២.២.២ ឬជំនាន់ថ្មីៗ
  • ជំនាន់ត្រឹមត្រូវនៃ Development Kit ប្រសិនបើអ្នកប្រើប្រាស់វីនដូ (Window)
  • ប្រព័ន្ធកញ្ចប់ RubyGems, តាមលំនាំដើមត្រូវបានដំឡើងជាមួយ Ruby។ ដើម្បីស្វែងយល់បន្ថែមអំពី RubyGems សូមអាន RubyGems Guides

Rails គឺជាកម្មវិធីបណ្តាញក្របខ័ណ្ឌមួយដែលកំពុងដំណើរការនៅលើភាសាសរសេរកម្មវិធី Ruby។ វាត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការសរសេរកម្មវិធីបណ្ដាញមានភាពងាយស្រួលដោយធ្វើការស្មានអំពីអ្វីដែលរាល់អ្នកអភិវឌ្ឍន៍កម្មវិធីត្រូវចាប់ផ្តើម។ វាអនុញ្ញាតឱ្យអ្នកសរសេរកូដតិចខណៈដែលភាសា និងក្របខ័ណ្ឌច្រើនផ្សេងទៀតសម្រេចបាន។

ការដំឡើងកម្មវិធី Rails

១) ដំណើរការប្រអប់បន្ទាត់ពាក្យបញ្ជា (command line prompt)។ ដំឡើងភាពអាស្រ័យ (dependencies) មួយចំនួនសម្រាប់ Ruby ដោយពាក្យបញ្ជា៖

rails7

បន្ទាប់យើងនឹងដំឡើង Ruby ដោយប្រើប្រាស់ rbenv គឺជាវិធីសាស្រ្តមួយដែលគេនិយមប្រើក្នុងពេលបច្ចុប្បន្ននេះ។ ដំបូងដំឡើង rbenv ហើយបន្ទាប់មក ruby-build តាមពាក្យបញ្ជាខាងក្រោម៖

rails8

rails9

rails10

rails11

ដំឡើង ruby-build 

rails12

rails13

rails11

ដំឡើង ruby 2.3.1

rails14

rails15

ពិនិត្យមើលជំនាន់របស់ ruby

rails16

២) ការដំឡើង Rails

មុននឹងដំឡើង Rails យើងចាំបាច់ត្រូវដំឡើង Javascript runtime ដូចជា NodeJs ជាដើម។ សូមវាយពាក្យបញ្ជាខាងក្រោម៖

rails17

ដើម្បីដំឡើង Rails ប្រើពាក្យបញ្ជា gem install ដែលផ្តល់ដោយ RubyGems៖

rails18

អ្នកនឹងត្រូវការដើម្បីដំណើរការពាក្យបញ្ជាដូចខាងក្រោមនេះដើម្បីធ្វើឱ្យ Rails អាចប្រើបាន៖

rails21

ដើម្បីផ្ទៀងផ្ទាត់ថាអ្នកបានដំឡើងបានត្រឹមត្រូវ អ្នកវាយពាក្យបញ្ជាដូចខាងក្រោម៖

rails19

 

៣) ការដំឡើងមូលដ្ឋានទិន្នន័យ MySql

rails20

៤) តោះយើងបង្កើតកម្មវិធី Rails ដំបូងរបស់អ្នក៖

rails22

នោះយើងនឹងបានថតឯកសារកម្មវិធីដែលយើងបានបង្កើត៖

rails24

ចូលទៅក្នុងថតកម្មវិធីនេះ

rails23

ហើយបង្កើតមូលដ្ឋានទិន្នន័យតាមពាក្យបញ្ជាដូចខាងក្រោម៖

rails26

វាយពាក្យបញ្ជាខាងក្រោមដើម្បីដំណើរការកម្មវិធី Rails

rails27

៥) បើកកម្មវិធីមើលវេបសាយរបស់អ្នកដូចជា Firefox, Chrome, Internet Explorer…. រួចបញ្ចូលអសយដ្ឋាន http://localhost:3000/

rails28