របៀប Drag និង Drop នៅក្នុង HTML5
Drag and Drop មានន័យថាការទាញនិងទំលាក់ហើយវាគឺជាសារៈប្រយោជន៏មួយសំរាប់អ្នកប្រើប្រាស់នៅលើគេហទំព័រដែលត្រូវបានសរសេរដោយប្រើប្រាស់ភាសា HTML5 ដែលវាមានលក្ខណៈងាយស្រួលនៅក្នុងការ ថតចម្លង (copy)។
ម្យ៉ាងវិញទៀតនោះវារឹតតែមានភាពងាយស្រួលទៅទៀតនៅពេលដែលអ្នកចង់ផ្លាស់ប្ដូរទីតាំងរបស់ធាតុអ្វីមួយគឺគ្រាន់តែចុចទៅលើ mouse ឲ្យជាប់រួចទាញទៅដាក់ត្រង់កន្លែងដែលអ្នកចង់ដាក់នោះជាការស្រេច ។
១. ដំនើរការរបស់ Drag and Drop :
- ការបង្កើតឲ្យមានចលនាទាញ (Draggable)
ដើម្បីបង្កើតចលនាទាញ (draggable) ទៅលើរូបភាព១ គឺយើងត្រូវប្រើ code ដូចខាងក្រោម៖
- កំនត់ចលនា(event) ឲ្យទៅProperty មួួយគឺ dragstart ដើម្បីផ្ទុកទិន្នន័យមុនពេលធ្វើការទាញ
- ត្រូវដាក់Propery មួយគឺ draggable ឲ្យស្មើ true
2. ការទំលាក់កម្មបទ (Dropping Object)
- ចលនា dragenter គឺជាProperty មួយដែលប្រើសំរាប់កំនត់ការដាក់កម្មបទ (object) ប៉ុន្តែក្រោយពេលដែលដាក់រួចយើងមិនអាចទាញកម្មបទនោះទៅកន្លែងដើមបានទេ ។
- ចលនា dragover គឺជាProperty មួយដែលប្រើសំរាប់កំនត់ការដាក់កម្មបទ ហើយយើងអាចដាក់កម្មបទនោះមកកន្លែងដើមវិញបាន ។
- ចលនា drop គឺជាProperty មួយដែលកំនត់ទីតាំងពិតប្រាកដសំរាប់ដាក់កម្មបទនោះ ។
3. ការសរសេរ Code
– index.html
– dragdrop.css
– dragdrop.js
២. លទ្ធផល