តើអ្វីទៅជា iframe នៅក្នុង HTML5​ ?

អត្ថបទនេះ Techfree នឹងបង្រៀនអ្នកទាំងអស់គ្នា ពីរបៀបបញ្ចូលគេហទំព័រចូលទៅក្នុងគេហទំព័រវិញម្តងដោយប្រើ Iframe នៅក្នុង HTML5។ ដើម្បីអោយកាន់តែច្បាស់ខ្ញុំសុំលើកយក Attribute ចំនូន៣ ដែកភាគច្រើនដែលត្រូវធ្វើការជាមួយ Iframeមកបង្ហាញ៖
១) src attribute សំរាប់កំណត់ URL នៃគេហទំព័រផ្សេងទៀត ។
២) height attribute សំរាប់កំណត់ប្រវែងបញ្ឈរ ។
៣) width attribute សំរាប់កំណត់ប្រវែងផ្ដេក ។

ដើម្បីអោយកាន់តែច្បាស់ជាងនេះអ្នកទាំងអស់គ្នាអាចធ្វើការអនុវត្ត ទៅតាមដំណាក់កាលនីមួយៗដូចខាងក្រោម៖
1: ជាដំណាក់កាលដំបូងអ្នកគ្រាន់តែធ្វើការបើ <iframe> នឹង បិទ </iframe> ចំលើយបង្ហាញដូចខាក្រោម
result-tag-iframe

2: ដំណាក់កាលទី២ គឺគោលបំណងចង់បង្ហាញគេហទំព័រ នៅក្នុងប្រអប់ដែលយើងចង់បង្ហាញ ឩទាហរណ៏ខ្ញុំបញ្ចូល គេហទំព័រ techfree.info ចូលទៅក្នុងប្រអប់ ដួចនោះខ្ញុំបញ្ចូល attribute scr ចូលទៅក្នុង iframe tag ដើម្បីអោយ កាន់តែច្បាស់អ្នកទាំងអស់ធ្វើការអនុវត្តទាំងអស់គ្នា។

ដំណាក់កាលតំបូង សូមចូលទៅគហទំព័រ www.techfree.info រូចហើយធ្វើការ Copy URLដូចខាង ក្រោម។

code_step2
នោះលទ្ធផលបង្ហាញដូចខាងក្រោម
answer
3: ក្រៅពី attribute src មាន attribute ពីរទៀតដែលយើងត្រូវរៀនគឺ attribute width នឹង height ដែលត្រូវប្រើជាមួយ iframe។ ប្រើសិនបើចង់កំណត់ប្រវែងជាក់លាក់ណាមួយអ្នកទាំងអស់គ្នាអាចប្រើជាមួយ width នឹង height នេះបាន។

 

with-height

សូមអនុវត្តន៍កូដដូចខាងក្រោម ដោយធ្វើការ បញ្ចូល width នឹង height ចូលទៅក្នុង iframe tag នោះនឹងឃើញលទ្ធផលដូច ខាងក្រោម៖

step3

លទ្ធផលដែលចេញមកវាមិនខុសពីគ្នាប៉ុន្មានទេ អ្វីដែលខុសគ្នានោះ គឺប្រវែងនឹងកំពស់របស់វា។

answer-step3