techfree.info
ស្វែងយល់ពីការរបៀប​ប្រើប្រាស់ Composer នៅក្នុងគំរោង PHP
Composer គីជា Tool មួយ សំរាប់ការរៀបចំ Package ឬ Libraries ឲ្យមានភាពអាស្រ័យទៅវិញទៅមក ដែលអនុញ្ញាតិឲ្យ អ្នកប្រើប្រាស់ install ឬ update ក្នុង Project នៅក្នុង PHP ។ ឧបមាថា ក្នុង Project របស់អ្នក ពឹងផ្អែកលើ Library មួយចំនួន ហើយ ក្នុងចំនោម Library ទាំងនេះ ពឹងផ្អែកទៅលើ Library ដទៃទៀតដែរ ។ ដូច្នេះ ការប្រើប្រាស់ Composer នឹងផ្តល់ ភាពងាយស្រួល ក្នុងការទាញយក Library ដែលត្រូវការ ស្របទៅតាម Version នៅក្នុង Project នោះ ៕ វាត្រូវបានគេប្រើប្រាស់គ្រប់ប្រភេទ PHP Framework ដូចជា Symfony, Laravel ជាដើម ។