Command ដែល​​គេ​​និយម​​ប្រើ​​នៅ​លើ​​ប្រព័ន្ធ​​ប្រតិបត្តិការ​ Linux(វគ្គ២)

ខាងក្រោមគឺជា Command មួយចំនួនដែលគេនិយមប្រើនៅលើប្រព័ន្ធប្រតិបត្តិការ Linux

+ cd ..  ត្រលប់ទៅក្រោយមួយថត

ln-file-cd

+ cd ទៅកាន់ថត($HOME Directory)របស់អ្នកប្រើនេះ

ln-file-cd

+ cd /DIR_NAME ទៅកាន់ថតដែលអ្នកចង់ទៅ ឧទាហរណ៏ទៅក្នុងថត home:

ln-file-cd-dir

+ ls មើលថាក្នុងថតមួយនឹងមានថតឬឯកសារអ្វីខ្លះ

ln-file-ls

+ ls -l មើលព័ត៌មានលំអិតរបស់ថត(Directory) ឬឯកសារ(File)

linux-ls-l

+ mkdir DIR_NAME បង្កើតថតថ្មីមួយ ឧទាហរណ៏ បង្កើតថតឈ្មោះថា Test

ln-mdir

+ pwd មើលថាយើងកំពង់ឈរនៅទីតាំងណា

ln-pwd

+ touch FILE_NAME.EXTENSION បង្កើតឯកសារ ឧទាហរណ៏

ln-touch-file

+ cp <File1> <File2> ចម្លងឯកសារ File 1 ទៅ File 2 ឧទាហរណ៏

linux-cp

ប្រសិនបើចង់ចម្លងថត អ្នកត្រូវបន្ថែម -r ឧទាហរណ៏

linux-cp-r

+ rm <option> <directory/file> លុបថតឬ ឯកសារ

ឧទាហរណ៏ rm -r -i mymusic សួររាល់ពេលលុបថតនិងទិន្នន័យទាំងអស់នៅក្នុងថត mymusic វាយអក្សរ y ឬ yes ដើម្បីលុប, វាយ N  ឬ Noដើម្បី បោះបង់linux-rm-i

ឧទាហរណ៏ rm -r -I newmusic សួរម្តងមុនពេលលុបថតនិង ទិន្នន័យទាំងអស់នៅក្នុងថត mymusic.បើប្តូរពី-I ទៅ -f មានន័យថាលុបដោយមិនបាច់សួរបញ្ជាក់ គឺលុបតែម្តង.

linux-rm-i