កម្មវិធីជំនួយល្អៗដែលគ្រប់គេហទំព័រ WordPress គួរតែមាន

WordPress គឺជាកម្មវិធីប្រភេទ Content Management System (CMS) មួយដែលអាចឲ្យអ្នកប្រើប្រាស់អាចបង្កើតគេហទំព័រដោយខ្លួនឯងយ៉ាងងាយស្រួល ចំណាយពេលតិច និងមិនចាំបាច់សរសេរកូដ។ អ្វីដែលនៅពីក្រោយសមត្ថភាពដ៏អស្ចារ្យរបស់ WordPress នេះគឺ កម្មវិធីជំនួយដែលគេស្គាល់ជាភាសាអង់គ្លេសថា “Plugin”។

អត្ថបទនេះនឹងបង្ហាញអំពី Plugin ល្អៗដែលគេហទំព័រ WordPress គួរតែប្រើ។

Jetpack

banner-1544x500

Jetpack គឺជាកម្មវិធីជំនួយមួយដែលមានសមត្ថភាពខ្ពស់ និងមានមុខងារច្រើន៖

  • អាចបង្កើត Contact Form ដោយខ្លួនឯង។
  • អាចឲ្យអ្នកសរសេរកូដ CSS ផ្ទាល់ខ្លួនសម្រាប់គេហទំព័ររបស់អ្នក។
  • ចែករំលែកអត្ថបទដែលអ្នកបានផ្សាយទៅកាន់បណ្តាញសង្គម ក៏ដូចជា Search engine ។
  • ធ្វើឲ្យគេហទំព័ររបស់អ្នកអាចបង្ហាញយ៉ាងល្អសម្រាប់ការបើកនៅលើស្មាតហ្វូន ឬថេប្លេត។
  • បង្ហាញរូបភាពនៅលើគេហទំព័របានលឿន បង្កើនល្បឿនការបើកគេហទំព័រ។
  • អាចបង្ហាញអត្ថបទដែលទាក់ទងនឹងអត្ថបទកំពុងមើល។
  • មានផ្ទាំងបង្ហាញពីស្ថិតិរបស់គេហទំព័រ។
  • អាចគ្រប់គ្រងការចុះឈ្មោះដើម្បីទទួលព័ត៌មាន នៅលើគេហទំព័រអ្នក។
  • មានមុខងារកែកំហុសវេយ្យាករណ៍ នៅក្នុងអត្ថបទរបស់អ្នកមុននឹងផ្សាយ។

WordPress SEO

wordpress-seo

បើទោះជា WordPress ជា Platform មួយដែលគាំទ្រ SEO (Search engine optimization) បានយ៉ាងល្អក៏ដោយ ក៏អ្នកមិនគួរមើលរំលងកម្មវិធីមួយនេះដែរ។ WordPress SEO by Yoast ជាកម្មវិធីជំនួយមួយដែលមានឯកទេសផ្តោតសំខាន់លើការផ្សព្វផ្សាយនៅលើប្រព័ន្ធស្វែងរកព័ត៌មាន (Search engine) ដូចជា Google Yahoo! Bing … ។ កម្មវិធីមួយនេះអាចឲ្យអ្នកកំណត់នូវពាក្យគន្លឹះដែល Search engine នឹងបង្ហាញអត្ថបទរបស់អ្នក ព្រមទាំងការពណ៌នាខ្លីផងដែរ (Meta description) ។ ជាពិសេសវាអាចឲ្យអ្នកប្រើប្រាស់កំណត់ប្រភេទអត្ថបទរបស់ខ្លួនដើម្បីឲ្យការស្វែងរក និងការបង្ហាញកាន់តែមានប្រសិទ្ធិភាព។ ម្យ៉ាងទៀតកម្មវិធីនេះក៏បានបំពាក់នូវមុខងារ XML Sitemaps ដែលជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធ SEO នាពេលបច្ចុប្បន្នផងដែរ។ ជាមួយ WordPress SEO អ្នកអាចកែនូវ Permalink (URL របស់អត្ថបទ) ទៅតាមអ្វីដែលអ្នកចង់បាន ដូច្នេះមិនចាំបាច់បារម្ភរឿងមិនអាចបើកទំព័រមួយដោយសារវាមាន URL មិនត្រឹមត្រូវនោះទេ។

W3 Total Cache

w3tc-26-plugin-terbaik-wordpress-dari-12-kategori-yang-wajib-diinstall

W3 Total Cache គឺជាកម្មវិធីដែលមានសមត្ថភាពខ្ពស់ក្នុងការធ្វើឲ្យគេហទំព័រ WordPress របស់អ្នកមានល្បឿនលឿន។ វាអាចកាន់បន្ថយរយៈពេលរង់ចាំសម្រាប់ការទាញយកទិន្ន័យ និងអាចបង្កើនល្បឿនរបស់ Server ផងដែរ។ W3 Total Cache ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនធំៗជាច្រើនរួចមាន AT&T ។ មុខងារពិសេសៗរបស់វាគឺ អាចបង្កើនល្បឿននៃគេហទំព័រទាំងមូលបានយ៉ាងតិច 10ដង ប្រសិនបើមានការកំណត់ពេញលេញ។ វាក៏អាចធ្វើឲ្យគេហទំព័រអាចបង្ហាញមាតិការបានលឿន មិនធ្វើឲ្យអ្នកមើលមានភាពធុញទ្រាន់នោះទេ។ ជាពិសេស W3 Total Cache អាចសន្សំ Bandwidth បានរហូតទៅដល់ 80%។ មិនត្រឹមតែមាតិការនៃគេហទំព័រនោះទេ កម្មវិធីមួយនេះក៏អាចរក្សាទុក Database ជា Cache នៅលើកុំព្យូទ័រផងដែរ។ ដូច្នេះបើទោះជាគេហទំព័រអ្នកពឹងផ្អែកលើ Database ច្រើន ក៏អ្នកមិនចាំបាច់បារម្ភថាវានឹងដំណើរការយឺតដែរ។

TablePress

tablepress

TablePress ជាកម្មវិធីមួយដែលអាចជួយអ្នកក្នុងការបង្កើតតារាងសម្រាប់បង្ហាញទិន្ន័យនៅលើគេហទំព័រ WordPress របស់អ្នកយ៉ាងងាយស្រួល និងប្រកបទៅដោយភាពទាក់ទាញ។ អ្នកអាចកែសម្រួលទិន្ន័យនៅលើតារាងដោយផ្ទាល់ដោយមិនចាំបាច់មានការសរសេរកូដបន្ថែម។ មិនតែប៉ុណ្ណោះប្រសិនបើអ្នកសរសេរកូដនៃភាសា Javascript តែបន្តិ អ្នកអាចបន្ថែមមុខងារជាច្រើនទៀតរួមមាន ការកំណត់របៀបបង្ហាញទិន្ន័យ ការកំណត់ចំនួនទិន្ន័យដែលត្រូវបង្ហាញក្នុងមួយទំព័រៗ ។ល។ លើសពីនេះទៅទៀត អ្នកមិនចាំបាច់បញ្ចូលទិន្ន័យឡើងវិញទេ ព្រោះ TablePress អាចទទួលទិន្ន័យជាប្រភេទឯកសារ Excel CSV HTML និង JSON បានផងដែរ។

BulletProof Security

bulletproof-wordpress-securrity-plugin

BulletProof Security គឺជាកម្មវិធីជំនួយផ្នែកខាងសុវត្ថិភាពមួយ ដែលបន្ថែមការការពារគេហទំព័រ WordPress របស់អ្នកពីការប៉ុនប៉ងវាយប្រហារពីក្រុម ហេគឃ័រ បានមួយកម្រិតទៀត។ កម្មវិធីនេះមានមុខងារពិសេសៗជាច្រើនដូចជា សុវត្ថិភាពនៅលើ Firewall ការត្រួតពិនិត្យការ Login និងការការពារ Database ជាដើម។ BulletProof Security ជាកម្មវិធីដែលផ្តោតសំខាន់ទៅលើ ប្រសិទ្ធិភាព ទំនុកចិត្ត និងភាពងាយស្រួលក្នុងការប្រើប្រាស់។