របៀប Setup Open Source Sub Version
ការងារ IT ភាគច្រើនជា Teamwork ជាក្រុម ដូចជាការសរសេរវេបសាយ សរសេរប្រូក្រាមជាដើម តែងតែមានអ្នកសរសេរអ្នកសរសេរតាមក្រោយ ដូចនេះ ឯកសារតែងមានការផ្លាស់ប្តូរប្រសិនបើអ្នកសរសេរប្រូក្រាមទាំងអស់មិនប្រើប្រាស់កម្មវិធីសម្រាប់គ្រប់គ្រងទេនោះ និងធ្វើអោយមានកំហុសជាច្រើន។ប្រសិនចង់ត្រលប់ទៅមើលកូដពីមុនថាតើអ្នកណាបានធ្វើអ្វីខ្លះកែអ្វីខ្លះនៅលើ File មួយណាវាពិតជាពិបាក ប្រសិនជាចង់ដឹងថាតើ Version Code ណាមួយមានកំហុសអ្វីខ្លះ។
Apache Subversion ឬ ហៅកាត់ថា SVN អាចអោយ Developerទាំងអស់ប្រើប្រាស់បានដោយមិនចាំបាច់ចំណាយលុយទិញនោះទេ មិនតែប៉ុណ្ណោះ Developer ទាំងអស់អាចចូលទៅប្រើប្រាស់តាមរយះ HTTP។ប្រសិនបើប្រៀបធៀបជាមួយ GIT ដែល Techfree លើកយកមកបង្ហាញក្នុងអត្តបទមុនមិនខុសគ្នាប៉ុន្មាននោះទេ ។
នៅក្នុងអត្តបទនេះ Techfree និងលើកយកការតម្លើង SVN Server នៅលើ CentOS 7 ។
ចំពោះ Client វិញដែលជា Windows 7, 8 ប្រើប្រាស់កម្មវិធី TortoiseSVN តម្លើងដើម្បីភ្ជាប់មកកាន់ SVN Server ដែលជាលីនុច។
សន្មតថាមាន Web Server Apache បានតម្លើងហើយស្រេចនៅក្នុង CentOS 7។
បន្ទាប់ពីតម្លើងវារួចចូលទៅកែ File នៅក្នុង /etc/httpd/conf.modules.d/10-subversion.conf ដោយបន្ថែមកូដដូចខាងក្រោមនេះ
បន្ទាប់មកបង្កើត User សម្រាប់អោយ Access ចូលទៅកាន់ Web Server បានដោយប្រើប្រាស់ command ខាងក្រោម
htpasswd -cB /etc/httpd/subversion-auth rith command នេះដើម្បី Encrypt password អោយទៅជា md5 ដើម្បីអោយមានសុវត្ថិភាព ខាងក្រោមនេះជា Command សម្រាប់ផ្តល់សិទ្ធអោយ Apache Server អាច Access ទៅកាន់ http password file
chgrp apache /etc/httpd/subversion-auth chmod 660 /etc/httpd/subversion-auth
បន្ទាប់មកទៀត បង្កើត SVN Repository (ឃ្លាំងផ្ទុក)
svnadmin create /mysvn/cloud បន្ទាប់ពីបង្កើតហើយត្រូវផ្តល់សិទ្ធអោយ Apache Server អាចAccess ចូលបាន
chown -R apache:apache /mysvn/cloud នៅពេលដែលរួចរាល់ចប់សព្វគ្រប់ហើយ Restart Service httpd systemctl restart httpd ប្រសិនបើតម្លើងវាបានជោគជ័យវានិងបង្ហាញដូចរូបខាងក្រោមនេះរូបខាងលើនេះមានសុវត្ថិភាពព្រោះមាន Encrypt ដោយ SSL។ Sysadmin គួរតែប្រើប្រាស់SSLបន្ថែមដើម្បីអោយមានសុវត្ថិភាព បន្ទាប់ពី Configure បានជោគជ័យហើយ Download Tortoise SVN សម្រាប់តម្លើងនៅលើម៉ាស៊ីន client ដោយសន្មត់ថា Client ជា windows 8 បន្ទាប់ពីតម្លើង Tortoise client រួចអាចចូលទៅកាន់Repositoryរួចដាក់ username និង password ដែលបានបង្កើតនៅពេល Setup នៅក្នុង Server ចុងក្រោយអាច Copy ឯកសារដាក់ចូលក្នុង Folder នេះហើយ Synchronized គ្នាជាមួយ SVN Server បានដោយគ្រាន់តែ ចុច Mouse ស្តាំ SVN Commit។ បន្ទាប់ពី Synchronized រវាង Client និង Server រួច SVN និងមានការផ្លាស់ប្តូដូចរួបខាងក្រោម។