ស្វែងយល់ពី ERP System

ពេលដែលមុខជំនួញបានរីកចំរើនលើសពីការរំពឹងទុក អ្នកជំនួញមិនបានអាចគ្រប់គ្រងលំអិតបានដូចជា តម្លៃ  គម្រោងផលិតកម្ម   ផ្នែកគណនេយ្យ ការគ្រប់គ្រងទៅលើប្រាក់ខែបុគ្គលិក  ការគ្រប់គ្រងឥវ៉ាន់ក្នុងក្រុមហ៊ុនជាដើម។

Oracle, SAP និង Microsoft Dynamic បានផ្តល់ដំណោះស្រាយចំពោះបញ្ហានេះផងដែរក៏ប៉ុន្តែមានតម្លៃថ្លៃ។

sap

ប្រភព hangtensoftware.com

 

ប្រសិនបើជាជំនួញតូច ឬមធ្យមដែលមិនមានលទ្ធភាពទិញយកមកប្រើ អាចប្រើប្រាស់ ERP ដែលសាមញ្ញៗដូចជា Open Source ជាដើម។

អ្នកជំនួញចង់បាន System ទៅតាមតម្រូវការដែលគេចង់បានដើម្បីប្រើប្រាស់ System មួយមានមុខងារច្រើនមិនប្រាកដថាល្អនោះទេ ក៏ប៉ុន្តែមុខជំនួញអាចនិងមានការផ្លាស់ប្តូពីមួយឆ្នាំទៅមួយឆ្នាំ ដូចនេះ ERP អាចជាដំណោះស្រាយល្អចំពោះបញ្ហាទាំងនេះ ដោយ System អាចមាន Module បន្ថែមអាចទិញ ឬ អាចដោនឡូតមកប្រើប្រាស់ដោយ Free ដើម្បីតម្រូវតាមការពង្រីករបស់មុខជំនួញ។

Open Source ERP ភាគច្រើនជា Web Base Application អ្នកអាចដោនឡូតមកតម្លើងនៅលើ Server។ក៏ប៉ុន្តែប្រសិនបើក្រុមហ៊ុនមិនត្រូវការអោយមាន Server នោះទេ អាចតម្លើងនៅលើ Cloud បាន។

ខាងក្រោមនេះ ជា ប្រភេទ Open Source ERP ដែលមានឯកសារសម្រាប់ជំនួយដល់អ្នកប្រើប្រាស់ ប្រសិនបើចង់បាន Version ល្អគ្រប់គ្រាន់ត្រូវបង់លុយ។

Odoo: វាជាសំនុំ Application ដែលមាន Module ជាច្រើនដូចជា Project Management, Billing Accounting, Inventory management, manufacturing and purchase ជាដើម។ Module ទាំងនោះភ្ជាប់គ្នាជាមួយគ្នាយ៉ាងល្អ ដើម្បីធ្វើការងារជាមួយគ្នាបាន។

នៅពេលដែល ERP ចាប់ផ្តើមសាំញាំ Odoo បានអភិវឌ្ឍន៏ខ្លួនអោយកាន់តែសាមញ្ញ ធម្មតា ដូចជា Google Drive ងាយស្រួលប្រើប្រាស់។ប្រសិនបើត្រូវការទិញ Module ត្រូវបង់លុយបន្ថែម។

odoo_ent

ប្រភព en.wikipedia.org

ERPNext: ជា Classic Open Source ត្រូវបានគេធ្វើឡើងដើម្បីជំនួស ERP ថ្លៃៗក៉បុន្តែសម្រាប់តែ ក្រុមហ៊ុនតូចនិងមធ្យមតែប៉ុណ្ណោះ។ ERPNext មាន Module សម្រាប់ Accounting, Management inventory, sale, purchase, project management វាជាលក្ខណះ Menu Driven ដោយគ្រាន់តែបំពេញពត៏មាន System និងធ្វើការដោយផ្ទាល់ ងាយស្រួលប្រើប្រាស់។ប្រសិនបើត្រូវការ Function សំបូបែបត្រូវទិញបន្ថែម។

dashboard-shot

ប្រភព erpnext.com

Dolibarr: ប្រើប្រាស់សម្រាប់ មុខជំនួញតូចឬមធ្យម ដែលអាចអោយអ្នកជំនួញគ្រប់គ្រងគ្រប់គ្រង Invoice, contract, inventory, order and payment បានល្អ និងអាចប្រើប្រាស់ជាមួយ POS system បាន។Interface ស្អាត

dolibarr_screenshot2_1280x800

ប្រភព sourceforge.net

 

Opentaps: ខុសពី ERP ផ្សេងៗ ដោយសារ ERP ត្រូវបាន Design សម្រាប់ ក្រុមហ៊ុនធំៗ និងមានមុខងារច្រើនគួរអោយកត់សំគាល់

វាមានជាសំនុំ Module ដែលអាចជួយអោយយើងអាចគ្រប់គ្រង inventory, manufacturing, financial and purchasing. និងមាន Tool សម្រាប់វិភាគពីមុខជំនួញផងដែរ។ Opentabs ល្អសម្រាប់មុខងារ Report។ប្រសិនបើត្រូវការ Adons ល្អៗអាចទិញមកប្រើប្រាស់បាន។

opentaps-new-look2

Open Source ERP ខាងលើអាចដោនឡូតមកប្រើប្រាស់បានក៏ប៉ុន្តែទាមទាអោយចេះភាសា Coding ច្រើនដើម្បី កែប្រែឬធ្វើអោយចេញជាអ្វីមួយផ្សេង អោយស្របទៅតាមមុខជំនួញ។