គណនី Yahoo 500 លានគណនីត្រូវបាន Hack សូមប្តូរលេខសំងាត់ Yahoo របស់អ្នកឥឡូវនេះ

ក្រុមហ៊ុន Yahoo បានបញ្ជាក់ថាយ៉ាងហោចណាស់ 500 លានគណនីត្រូវបានគេលួចនៅក្នុងឆ្នាំ 2014 តែទើបនឹងត្រូវបានបែកធ្លាយនៅពេលនេះ។

វាគឺជាដំណឹងដ៏អាក្រក់មួយសំរាប់អ្នក តែយ៉ាងណាមិញព័ត៌មានដែលបានបាត់បង់គឺភាគច្រើនជាព័ត៌មានផ្ទាល់ខ្លួនរួមមាន ឈ្មោះ អាស័យដ្ឋានអុីមែល លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងលេខសំងាត់ដែលបានបំលែងហើយ។ សម្រាប់ព័ត៌មានគណនីធនាគារ និងលេខសំងាត់ដើមមិនត្រូវបានលួចនោះទេ ព្រោះវាមិនបានរក្សាទុកនៅក្នុង System ដែលមានបញ្ហា។ ប៉ុន្តែដើម្បីសុវត្ថិភាព លោកអ្នកត្រូវតែផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកឥឡូវនេះ ។ ប្រើពាក្យសម្ងាត់ខ្លាំងមួយដែលអ្នកដទៃមិនអាចទាយដឹង មិនត្រូវប្រើពាក្យសម្ងាត់ដូចគ្នាដូចគ្នាទៅនឹងគណនីផ្សេងទៀត។ ដើម្បីទទួលបានការការពារទ្វេរដង អ្នកគួរប្រើប្រព័ន្ធសុវត្ថិភាពពីរជាន់ (Two-factor authentication) របស់ Yahoo! ។