techfree.info
ស្វែងយល់ពី SNAT, DNAT, PAT
តើអ្វីទៅជា NAT? ហេតុអ្វីបានជាគេប្រើប្រាស់ NAT? NAT (Network Address Translation) បើនិយាយអោយចំទៅជាការបកប្រែ ពី Private IP ទៅកាន់ Public IP តើអ្វីទៅជា public IP? Public IP ជាប្រភេទ Class A និង Class B ដែល ARPNIC ដែលផ្តល់អោយទៅតាមក្រុមហ៊ុន Internet Service Provider តាមតំបន់ឬប្រទេស។ Public IP អាចអោយយើង Acces ទៅកាន់វា Direct បាន។ ជាទូទៅ public IP ត្រូវបានគេប្រើប្រាស់ដាក់នៅក្នុង Server ដែលជាប្រភេទ Mail Server ឬ Web Server ជាដើម។