Sony Walkman ត្រលប់មកវិញជាមួយតម្លៃខ្ពស់ សមត្ថភាពកាន់តែអស្ចារ្យ

ក្រុមហ៊ុនអេឡិចត្រូនិចកំពូល Sony កាលពីពេលថ្មីៗនេះបាននាំភាពភ្ញាក់ផ្តើលដល់ពិភពលោក ដោយបានបង្ហាញនូវឧបករណ៍តន្រ្តី Walkman របស់ខ្លួនដែលនឹងត្រូវលក់ក្នុងតម្លៃថ្លៃមិនគួរឲ្យជឿ 3,200 ដុល្លារសហរដ្ឋអាមេរិក និងថែមទាំងមានការរចនាប្លែក ធំ ហើយក្រាស់ ខណៈដែររចនាបទរបស់ឧបករណ៍អេឡិចត្រូនិចដទៃដូចជាស្មាតហ្វូនមានកម្រាស់កាន់តែស្តើង។ Walkman ជំនាន់ក្រោយនេះមានពីរម៉ូដែលលក់ក្នុងតម្លៃខុសគ្នា ដែលផ្តល់ជម្រើសច្រើនដល់អ្នកប្រើប្រាស់គឺម៉ូដែល NW-WM1Z និង NW-WM1A។

តួនៃឧបករណ៍តន្រ្តី NW-WM1Z ធ្វើឡើងពីស្ពាន់ដែលគ្មានអុកសុីសែនពណ៌មាស និងស្បែកនៅផ្នែកខាងក្រោយ។ វត្ថុធាតុដើមទាំងនេះត្រូវបានជ្រើសរើសឡើងដោយសារវាមានភាពសុទ្ធខ្ពស់ដែលធ្វើឲ្យសម្លេងកាន់តែច្បាស់ និងតន្រ្តីមានភាពពិិរោះរន្តំ។ ផ្នែកខាងមុខបំពាក់ដោយអេក្រង់ Touch Screen ទំហំ ៤អុីង ជាមួយនឹង Resolution 854 x 480 ។ ខាងឆ្វេងមានកន្លឹះបិទ Touchscreen និងខាងស្តាំមានប៊ូតុងចាក់ចម្រៀង និងបន្ថែមបន្ថយសម្លេង។

sonytrinhlangwalkmancaocapnwwm1zgia3200usd

គុណភាពតន្រ្តីដ៏ល្អឥតខ្ចោះដែលផ្តល់ដោយឧបករណ៌ NW-WM1Z នេះមានគុណភាពខ្ពស់ជាងសម្លេងដែលចេញពី CD ទៅទៀតគឺហាក់ដូចជាអ្នកកំពុងស្តាប់តន្រ្តីករប្រគុំនៅនឹងមុខអុីចឹង។ ជាមួយមុខងារ DSEE HX អ្នកក៏អាចផ្លាស់ប្តូរសម្លេងដើមនៃតន្ត្រីទៅកាន់សម្លេង ៤មុខផ្សេងទៀតបានយ៉ាងងាយស្រួល និងមានគុណភាពខ្ពស់។

ថាមពលថ្មក៏ជាលក្ខណៈពិសេសមួយនៃ Walkman នេះដែរ។ អ្នកអាចស្តាប់តន្រ្តីរហូតទៅដល់ 30ម៉ោងសម្រាប់ឯកសារតន្រ្តីកម្រិតខ្ពស់ (FLAC 96 kHz/24 bit)  និង 33ម៉ោងសម្រាប់ MP3 (128 kbps)។

អ្វីដែលពិសេសនោះគឺឧបករណ៌ NW-WM1Z មានទំហំផ្ទុកទិន្ន័យរហូតទៅដល់ 256 GB ជាប់នឹងម៉ាសុីនស្រាប់។ មិនតែប៉ុណ្ណោះវាក៏មានរន្ធ Micro SD slot សម្រាប់ដាក់ម៉េម៉ូរីបន្ថែមផងដែរ។

sony-walkman-nw-wm1z-3

ឧបករណ៍តន្រ្តីដ៏មានតម្លៃថ្លៃនេះត្រូបានបំពាក់ដោយបច្ចេកវិទ្យា LDAC ដែលជាបច្ចេកវិទ្យាសម្លេងថ្មីរបស់ក្រុមហ៊ុន Sony ដែលឲ្យអ្នកស្តាប់តន្រ្តីជាលក្ខណៈគ្មានខ្សែដោយប្រើ Bluetooth ក្នុងគុណភាពខ្ពស់។

NW-WM1Z មានសមត្ថភាពពិសេសអាចចាក់ឯកសារសម្លេងបានច្រើនប្រាស់ដូចជា DSD Native (11.2 MHz) ក៏ដូចជាប្រភេទឯកសារសម្លេងពេញនិយមជាច្រើនទៀតដូចជា MP3 WAV AIFF WMA AAC HE-ACC FLAC និង ALAC ។

ចំណែកឯម៉ូដែល NW-WM1A មានតម្លៃត្រឹមតែ 1,200 ដុល្លារអាមេរិកប៉ុណ្ណោះ ហើយមានរូបរាងខាងក្រៅដូចគ្នាទៅនឹងម៉ូដែល NW-WM1Z ដែរ ខុសត្រង់ថាវាមានពណ៌ខ្មៅ និងត្រូវបានផលិតឡើងពីអាលុយមីញ៉ូម។ ដោយហេតុថាវត្ថុធាតុដើម្បីមានលក្ខណៈខុសគ្នាបែបនេះ គេអាចសន្និដ្ឋានថាគុណភាពសម្លេងដែលចេញពីម៉ូដែលនេះមិនអាចប្រៀបស្មើនឹងម៉ូដែលដែលមានតួធ្វើពីវត្ថុធាតុដើមល្អបានទេ។

ខាងក្រោមនេះជាតារាងប្រៀបធៀបលក្ខណៈខុសគ្នាមួយចំនួននៃឧបករណ៍ Walkman ទាំងពីរ។

walkmanspec