កម្មវិធីដែលអាចប្រើ សំរាប់បង្រៀន និងរៀន តាមប្រព័ន្ធអុីនធឺណិត

អត្ថបទនេះនឹងបង្ហាញពីកម្មវិធីមួយចំនួនដែលអាចយកមកប្រើ សំរាប់បង្រៀន និងរៀនតាមរយៈប្រព័ន្ធអុីនធឹណិត។ លោកគ្រូអ្នកគ្រូអាចប្រើប្រាស់ បច្ចេកទេសទំនើបដើម្បីរៀបចំមេរៀន គ្រប់គ្រងសិស្សនិស្សិត គ្រប់គ្រងកិច្ចការនៅផ្ទះរបស់សិស្សនិស្សិតជាដើម។ ចំណែកសិស្សនិស្សិត ក៏អាចស្វែងរកវិធីថ្មីៗដែលងាស្រួលក្នុងការសិក្សារ តាមរយៈប្រព័ន្ធអុីនធឺណិត។១) Moodle 

គឺជាកម្មវិធីដែលគេនិយមប្រើច្រើនសំរាប់បង្កើតជាប្រព័ន្ធ e-learning ។ គេអាចទាញយក (Download) កម្មវិធីនេះ មកប្រើដោយមិនគិតថ្លៃ។ Moodle មានមុខងារជាច្រើនដូចជា គ្រប់គ្រងគ្រូបង្រៀន គ្រប់គ្រងសិស្សនិស្សិត បង្កើតថ្នាក់រៀន គ្រប់គ្រងអវត្តមានសិស្ស កម្មវិធីស្ទង់មតិ គ្រប់គ្រងសំណួរចំលើយ ប្រព័ន្ធដាក់ពិន្ទុជាដើម។

moodle

២) Eliademy

គឺជាវេបសាយដែលអាចប្រើដើម្បីបង្កើតថ្នាក់រៀនដោយផ្ទាល់ដោយមិនចាំបាច់ទាញយក (Download) មកតំលើងអ្វីឡើយ។ លោកគ្រូអ្នកគ្រូអាចបង្តើតថ្នាក់រៀន ហើយសិស្សអាចរៀន ដោយផ្ទាល់នៅលើវេបសាយ។ ពេលរៀនចប់គ្រូអាចបង្កើតលិខិតបញ្ជាក់ការសិក្សាសំរាប់សិស្សដែលបានរៀនចប់។

eliademy

៣) Sakai

គឺជាកម្មវិធីគ្រប់គ្រងការសិក្សា (LMS) ផ្សេងមួយទៀតដែលអាចទាញយក (Download) កម្មវិធីនេះ មកប្រើដោយមិនគិតថ្លៃ។ Sakai មានមុខងារសំខាន់ៗដូចជា គ្រប់គ្រងប្រព័ន្ធដាក់ពិន្ទុ គ្រប់គ្រងសិស្សនិស្សិត លទ្ធភាពសរសេររូបមន្តគណិតវិទ្យាដោយផ្ទាល់ ជាដើម។

sakai

៤) Google Classroom

គឺជាវេបសាយដែលផ្តល់ដោយក្រុមហ៊ុន Google ។ គ្រូនិងសិស្សអាចប្រើប្រាស់វេបសាយនេះដោយមិនគិតថ្លៃ។ មុខងាររបស់វេបសាយនេះគឺ គ្រូអាចបង្កើតថ្នាក់រៀន គ្រប់គ្រងកិច្ចការនៅផ្ទះរបស់សិស្ស ជាដើម។

google