មូលដ្ឋានគ្រឹៈ របស់ HyperText Markup Language (HTML)

HTML គឺជាភាសាមួយដែលគេប្រើសំរាប់បង្កើតវេបសាយ។ ដើម្បីឈានទៅសិក្សាភាសាកុំព្យូទ័រសំរាប់បង្កើត វេបសាយផ្សេងទៀត អ្នកត្រូវតែចេះ HTML ជាមុន។ អត្ថបទនេះនឹងបង្ហាញពីមូលដ្ឋានគ្រឹៈរបស់ HTML មុននឹងសិក្សាសុីជំរៅលើផ្នែកផ្សេងៗទៀតរបស់ HTML។

ខ្ញុំនឹងពន្យល់តាមបន្ទាត់ម្តងមួយៗដូចឃើញក្នុងរូបភាពខាងក្រោម៖

html1

បន្ទាត់ទី១ <!DOCTYPE html> គឺត្រូវកំណត់ដើម្បីបញ្ជាក់ថាកូដដែលសរសេរនេះគឺអនុលោមទៅតាមស្តង់ដារ HTML5 ។ រាល់អត្ថបទរបស់ HTML ពេលបច្ចុប្បន្នត្រូវតែមាន <!DOCTYPE html> ។

បន្ទាត់ទី២ គ្រប់អត្ថបទ HTML ទាំងអស់ត្រូវតែចាប់ផ្តើមជាមួយនឹង <html> ហើយបញ្ជប់ដោយ </html>។ នៅក្នុង <html> ត្រូវបែកចែកជាពីរផ្នែក ទី១គឺផ្នែកក្បាល <head> និងផ្នែកទី២គឺ <body>។ អ្វីៗសរសេរនៅក្នុង <head>គឺសំរាប់កម្មវិធីមើលវេបសាយ (Browser) ដែលភាគច្រើនមិនបង្ហាញសំរាប់អ្នកមើលទូទៅទេ ចំណែកអ្វីៗសរសេរនៅក្នុង <body> គឺសំរាប់បង្ហាញមកអ្នកមើលទូទៅ។

បន្ទាត់ទី៤ <meta http-equiv=”Content-Type” content=”text/html; charset=UTF-8″ /> គឺប្រាប់ កម្មវិធីមើលវេបសាយ (Browser) ថាអត្ថបទដែលសរសេរគឺអក្សរយូនីកូតបែប UTF-8។ ប្រសិនបើអ្នកសរសេរអក្សរខ្មែរ អ្នកត្រូវកំណត់ដូចនេះ។

បន្ទាត់ទី៥ កំណត់ចំណងជើងអោយវេបសាយដូចឃើញក្នុងរូបភាពខាងក្រោម៖

html2