អ្វីទៅដែលហៅថា Markdown Syntax?

Markdown Syntax គឺជាកូដដែលងាយស្រួលមើល និងងាយស្រួលសរសេរ ហើយត្រូវបានគេប្រើសំរាប់រចនា ជំនួសការសរសេរ HTML ដោយផ្ទាល់។  ការអនុញ្ញាតអោយអ្នកប្រើសរសេររចនាអត្ថបទដោយប្រើ HTML គឺអាចបង្កបញ្ហាផ្នែកសុវត្ថិភាពដល់វេបសាយ។ ដូចនេះតំរូវអោយមានវិធីផ្សេងដែលមានសុវត្ថិភាព និងងាយស្រួលដើម្បីរចនាអត្ថបទ។

អត្ថបទនេះនឹងបង្ហាញពីការប្រើប្រាស់ Markdown Syntax ជំនួសការសរសេរ HTML ដើម្បីរចនាអត្ថបទសំរាប់ វេបសាយ។ ខាងក្រោមគឺជា Syntax មួយចំនួនដែលនិយមប្រើក្នុងការរចនាអត្ថបទ។

markdown1

 

ខាងក្រោមគឺជា Syntax សំរាប់បង្ហាញរូបភាព និងរបៀបសរសរកូដសំរាប់បង្ហាញនៅលើវេបសាយ។

markdown2

ប្រសិនបើអ្នកចង់ប្រើ Markdown នៅក្នុងកម្មវិធីរបស់អ្នក ដំបូងត្រូវស្វែងរក កម្មវិធីយោង (Library) ណាដែលជួយបំលែង Markdown ទៅ HTML។  ខាងក្រោមគឺកម្មវិធីយោង (Library) មួយចំនួនដែលអ្នកអាចប្រើបាន៖

១)  PHP https://github.com/cebe/markdown

២) Ruby https://github.com/vmg/redcarpet

៣) Python https://pypi.python.org/pypi/Markdown

៤) Javascript https://github.com/evilstreak/markdown-js