EdTech

សរសេររូបមន្តគណិតវិទ្យា នៅលើវេបសាយ ជាមួយ MathJax

កន្លងមកការសរសេររូបមន្តគណិតវិទ្យានៅលើវេបសាយ គឺមានភាពលំបាក ត្រូវបំលែងរូបមន្តគណិតវិទ្យាទំាងអស់ជារូបភាពសិនទើបអាចបង្ហាញនៅលើវេបសាយបាន។ ពេលនេះតាមរយៈ Javascript គេអាចបង្ហាញរូបមន្តគណិតវិទ្យា បានដោយងាយស្រួលជាមួយកម្មវិធីមើលវេបសាយ (Browser) ទាំងអស់។

ការរចនា

អ្វីទៅដែលហៅថា Markdown Syntax?

Markdown Syntax គឺជាកូដដែលងាយស្រួលមើល និងងាយស្រួលសរសេរ ហើយត្រូវបានគេប្រើសំរាប់រចនា ជំនួសការសរសេរ HTML ដោយផ្ទាល់។  ការអនុញ្ញាតអោយអ្នកប្រើសរសេររចនាអត្ថបទដោយប្រើ HTML គឺអាចបង្កបញ្ហាផ្នែកសុវត្ថិភាពដល់វេបសាយ។ ដូចនេះតំរូវអោយមានវិធីផ្សេងដែលមានសុវត្ថិភាព និងងាយស្រួលដើម្បីរចនាអត្ថបទ។