techfree.info
បង្កើតបទភ្លេងជាមួយ Javascript
កន្លងមកការប្រើប្រាស់ភាសា Javascript គឺផ្តោតទៅលើការរចនាឲ្យមានភាពរស់រវើក និងការបន្ថែមភាពងាយស្រួលចំពោះអ្នកប្រើប្រាស់នៅលើគេហទំព័រមួយ។ ប៉ុន្តែភាសាដ៏មានឥទ្ធិពលមួយនេះអាចធ្វើអ្វីៗបានលើសពីនេះទៅទៀត។ ជាក់ស្តែង Tone.js ដែលត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើភាសា Javascript គឺជា Web Audio framework ដែលអាចបង្កើតជាបទភ្លេងនៅលើ Browser បាន។ គោលបំណងនៃការប្រើប្រាស់កម្មវិធីនេះ គឺដើម្បីបង្កើតជាកម្មវិធីបង្កើតតន្រ្តីជាលក្ខណៈ Web-based ដែលអ្នកប្រើប្រាស់អាចជា តន្រ្តីករ និងអ្នកបង្កើតបទភ្លេងតាមកុំព្យូទ័រ។