បង្កើតបទភ្លេងជាមួយ Javascript

កន្លងមកការប្រើប្រាស់ភាសា Javascript គឺផ្តោតទៅលើការរចនាឲ្យមានភាពរស់រវើក និងការបន្ថែមភាពងាយស្រួលចំពោះអ្នកប្រើប្រាស់នៅលើគេហទំព័រមួយ។ ប៉ុន្តែភាសាដ៏មានឥទ្ធិពលមួយនេះអាចធ្វើអ្វីៗបានលើសពីនេះទៅទៀត។ ជាក់ស្តែង Tone.js ដែលត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើភាសា Javascript គឺជា Web Audio framework ដែលអាចបង្កើតជាបទភ្លេងនៅលើ Browser បាន។ គោលបំណងនៃការប្រើប្រាស់កម្មវិធីនេះ គឺដើម្បីបង្កើតជាកម្មវិធីបង្កើតតន្រ្តីជាលក្ខណៈ Web-based ដែលអ្នកប្រើប្រាស់អាចជា តន្រ្តីករ និងអ្នកបង្កើតបទភ្លេងតាមកុំព្យូទ័រ។

អត្ថបទនេះនឹងបង្ហាញអំពីវិធីដំឡើង និងការប្រើប្រាស់ Tone.js ដើម្បីបង្កើតជាបទភ្លេង។

 

ការតម្លើង

CDN: <script type=text/javascript src=https://tonejs.github.io/CDN/latest/Tone.js></script>

Bower: bower install tone

Npm: npm install tone

ការប្រើប្រាស់

tonejs1

  • បន្ទាត់ទី 9: បង្កើត Synth ហើយភ្ជាប់វាទៅ Master output ដែលជាឧបករណ៌បំពងសម្លេង (Speaker) ។
  • បន្ទាត់ទី 10: បង្កើតសំលេងនៃ C4 រយៈពេល 5វិនាទី។
ការប្រើជាលក្ខណៈ Loop

tonejs4

  • បន្ទាត់ទី 13: ការកំណត់ចំនុចចាប់ផ្តើមនៃ Loop ត្រង់វិនាទីទី 0 ទៅដល់វិនាទីទី 4។
  • បន្ទាត់ទី 14: ការបញ្ជាឲ្យ Loop ចាប់ផ្តើម។