តើមានមុខងារអ្វីខ្លះនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ជំនាន់ថ្មី?
Android គឺជាប្រព័ន្ធប្រតិបត្តិការសម្រាប់ស្មាតហ្វូនដ៏ធំមួយដែលសម្បូរទៅដោយមុខងារពិសេសៗ និងកម្មវិធីដែលដាក់ឲ្យទាញយកដោយឥតគិតថ្លៃជាច្រើន។ ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Google មួយនេះបានក្លាយជាជម្រើសរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ថ្នាក់ពិភពលោកធំៗជាច្រើនដូចជា Samsung, Sony, LG, Huawei, HTC … ជាដើម។
កាលពីថ្មីៗនេះ ដើម្បីឆ្លើយតបនឹងការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់អ្នកប្រើប្រាស់ Android បានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Android 7.0 Nougat ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការដំបូងគេបង្អស់នៅលើស្មាតហ្វូនត្រកូល Nexus របស់ Google ដែលមានដូចជា Nexus 6, Nexus 5X, Nexus 6P, Nexus 9, Nexus Player, Pixel C និង General Mobile 4G (Android One)។ កំណែទម្រង់ជំនាន់ក្រោយនេះ បាននាំមកជាមួយនូវមុខងារសំខាន់ៗជាច្រើនដើម្បីបន្ថែមនូវសមត្ថភាព និងភាពងាយស្រួលដល់អ្នកប្រើប្រាស់។
អត្ថបទនេះនឹងបង្ហាញអំពីមុខងារពិសេសៗ និងកំណែទម្រង់មួយចំនួន ដែលមានវត្តមាននៅលើប្រព័ន្ធប្រតិបត្តិការ Android Nougat ។
១. ការដំណើរការ
ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មីនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យា JIT Compiler ដែលធ្វើឲ្យស្មាតហ្វូនដំណើរការលឿនជាមុន កាត់បន្ថយតម្រូវការទំហំទំនេររបស់កម្មវិធី និងធ្វើឲ្យការអាប់ដេតមានចំណាយពេលតិចជាងមុនទាំងអាប់ដេតរបស់កម្មវិធី និងអាប់ដេត System ។ មិនតែប៉ុណ្ណោះ វាក៏នាំមកជាមួយនូវ Vulkan™ API ដែលបង្កើនសមត្ថភាពការដំណើរការហ្គេម និងកម្មវិធី 3D នៅលើស្មាតហ្វូន។ VR mode ក៏មានវត្តមានផងដែរ នៅលើកំណែជំនាន់នេះ។
២. ថាមពលថ្ម និងទិន្ន័យអុីនធឺណិត
Doze ជាបច្ចេកវិទ្យាមួយដែលអនុញ្ញាត្តិឲ្យស្មាតហ្វូនដំណើរការនៅក្នុងស្ថានភាពមួយដែលកាត់បន្ថយការប្រើប្រាស់ថាមពល ដើម្បីរក្សាបរិមាណថ្ម។ Data saver អាចឲ្យអ្នកកំណត់ចំនួនទិន្ន័យអុីនធឺណិតដែលអាចប្រើបាន ជៀសវាងការប្រើប្រាស់លើស និងខ្ជះខ្ជាយថវិការបស់អ្នក។ ពេលដែលបើកមុខងារ Data saver កម្មវិធីដែលដំណើរការលើ Background មិនអាចប្រើប្រាស់អុីនធឺណិតបានទេ។
៣. ផលិតភាព
ឥលូវនេះអ្នកអាចដំណើរការកម្មវិធីពីរក្នុងពេលតែមួយជាលក្ខណៈ Multitask បានយ៉ាងងាយស្រួលជាមួយមុខងារ Split-screen mode ។ ហើយការប្តូរពីកម្មវិធីមួយទៅកម្មវិធីមួយទៀត(ចំពោះកម្មវិធីទើបតែបើក) កាន់តែមានភាពងាយស្រួលជាមួយនឹងបច្ចេកវិទ្យា Quick switch ដោយគ្រាន់តែ ចុចពីរដងលើប៊ូតុង Overview ប៉ុណ្ណោះ។ Picture-in-picture mode ជាមុខងារថ្មីមួយលើទូរទស្សន៌ Android ដែលអាចឲ្យអ្នកមើលវីដេអូខណៈពេលដែលអ្នកកំពុងប្រើប្រាស់ Browser ឫប្តូរ Setting ។
៤. ការផ្តល់ដំណឹង
កាន់តែពិសេស ឥលូវនេះអ្នកអាចដឹងព័ត៌ពី Notification យ៉ាងងាយស្រួលជាមួយមុខងារ Bundle notification គ្រាន់តែចុចម្តងវានឹងបង្ហាញព័ត៌មានបន្ថែម ដោយមិនចាំបាច់ចូលទៅមើលដល់ក្នុងកម្មវិធីនោះទេ។ Direct reply អាចឲ្យអ្នកឆ្លើយតបសារភ្លាមៗនៅផ្ទាំង Notification តែម្តង។ ហើយ Notification controls អាចឲ្យអ្នកកំណត់ Setting របស់ notification ដោយគ្រាន់តែចុចឲ្យជាប់លើ notification ដែលបានបង្ហាញប៉ុណ្ណោះ។
៥. ការកែលម្អ System
មុខងារមួយចំនួនត្រូវបានកែលម្អ និងដាក់បន្ថែមដូចជាៈ
- Customizable Quick Settings: អាចផ្លាស់ប្តូរ Quick Setting ទៅតាមតម្រូវការរបស់អ្នក។
- Quick Settings bar: ត្រូវបានឌីហ្សាញសារជាថ្មី ដើម្បីឲ្យអ្នកប្រើប្រាស់អាចចូលទៅកាន់ Quick Settings លឿនជាងមុន។
- Improved Settings navigation: អាចស្វែងរក Setting បានលឿនជាមួយនឹងផ្ទាំង Navigation menu ថ្មីនៅក្នុង Settings ។
- Settings suggestions: បង្ហាញជម្រើសពេលដែលអ្នកធ្វើការស្វែងរក។
- ‘Clear all’ in Overview: អាចបិទកម្មវិធីដែលកំពុងដំណើរការបានទាំងអស់ដោយចុច ‘clear all’ នៅក្នុង Overview ។
- Emergency information: អាចឲ្យអ្នកបញ្ចូលព័ត៌មានសង្គ្រោះបន្ទាន់របស់អ្នកដូចជា ឈ្មោះ ប្រភេទឈាម ប្រតិកម្ម និងទំនាក់ទំនងពេលមានអាស័ន្ន។ អ្នកអានក៏អាចមើលបាន បើទោះជាអេក្រង់ទូរស័ព្ទកំពុងជាប់សោរក៏ដោយ។
- Lockscreen wallpaper: ឥលូវអ្នកអាចដាក់ Wallpapers ខុសៗគ្នានៅលើ Homescreen និង Lockscreen ។
៦. រូបស្ទីឃ័រ Emoji
នៅក្នុងកំណែជំនាន់ថ្មីនេះ ក៏មានការបញ្ចូលនូវ Emoji ដែលបានឌីហ្សាញថ្មី ដែលបន្ថែមអត្ថន័យ និងភាពរស់រវើកទៅលើពាក្យពេជ្ររបស់អ្នក។
៧. សុវត្ថិភាព និងឯកជនភាព
មុខងារពិសេសមួយដែលមានឈ្មោះថា Direct boot អាចឲ្យអ្នកប្រើប្រាស់អាច Restart ទូរស័ព្ទបានលឿនជាងមុន និងនៅតែទទួលបានការទំនាក់ទំនងសំខាន់ៗដូចជាសារ មុនពេលបញ្ចូលលេខសំងាត់ទៅទៀត។ Seamless software updates ធ្វើឲ្យទូរស័ព្ទរបស់អ្នកអាចទាញយកអាប់ដេតនៅក្នុង Background ដូច្នេះអ្នកអាចបន្តការប្រើប្រាស់ដោយគ្មានការរំខាន ខណៈដែលស្មាតហ្វូនរបស់អ្នកកំពុងអាប់ដេត។ File-based encryption ជាមុខងារសុវត្ថិភាពដែលអាចការពារឯកសាររបស់អ្នកពីការប៉ុនប៉ងនានា។ ឥលូវនេះអ្នកក៏អាចអនុញ្ញាត្តិ ឫមិនអនុញ្ញាត្តិចំពោះសំណើរសុំការប្រើប្រាស់ Folder របស់កម្មវិធីនានា ដើម្បីបង្កើនសុវត្ថិភាពឯកសាររបស់អ្នក។ បច្ចេកវិទ្យាសុវត្ថិភាពចុងក្រោយនេះគឺ Trusted face គឺជាមុខងារដោះសោរទូរស័ព្ទដោយប្រើមុខ។ វាត្រូវធ្វើឲ្យប្រសើរជាងមុន ដោយអាចប្រើបាននៅច្រើនស្ថានភាព ប៉ុន្តែមាននៅលើទូរស័ព្ទមួយចំនួនប៉ុណ្ណោះ។
៨. ការតម្លើងឧបករណ៌ថ្មី និងការផ្លាស់ប្តូរឧបរណ៌
ការកំណត់ក្នុងទូរស័ព្ទជាច្រើនដូចជា accessibility settings, run-time permissions for apps, Wi-Fi hotspot settings and Wi-Fi network restrictions ត្រូវបានដាក់បញ្ចូលក្នុង Android Backup ដូច្នេះអ្នកនឹងអស់កង្វល់ពេលដែលតម្លើង ឬផ្លាស់ប្តូរទៅប្រើស្មាតហ្វូនថ្មី។
៩. អន្តរតូបនីយកម្ម
អ្នកអាចជ្រើសរើសភាសាដែលអ្នកចេះបានច្រើននៅក្នុង Settings ដូច្នេះពេលដែលអ្នកធ្វើការស្វែងរកអ្វីមួយវាអ្នកបង្ហាញលទ្ធផលក្នុងភាសាច្រើន ហើយមិនចាំបាចបកប្រែ Webpages ដែលសរសេរក្នុងភាសាដែលអ្នកចេះនោះទេ។ Android Nougat ផ្តល់ជម្រើសភាសាជាច្រើនរហូតដល់ 100 ភាសាថ្មី និង 25 ភាសាដែលពេញនិយមដូចជា ភាសាអង់គ្លេស អេស្បាញ បារាំង និងអារាប់។ វាធ្វើឲ្យកម្មវិធីផ្សេងៗអាចដឹងពីភាសាដែលអ្នកប្រើប្រាស់ដោយមិនចាំបាច់ធ្វើការកំណត់។ មិនតែប៉ុណ្ណោះការកំណត់ភាសារបស់អ្នកប្រើប្រាស់ អាចធ្វើឲ្យកម្មវិធីអាចជ្រើសរើសអត្ថបទ និងក្តារចុចដែលត្រូវនឹងអ្នក។
១០. មុខងារ Accessibility
អ្នកអាចស្វែងរក និងកំណត់មុខងារ Accessibility ជាច្រើនដូចជា កាយវិការដើម្បីពង្រីកពង្រួម ការកំណត់ទំហំអក្សរ ទំហំអេក្រង់ និងមុខងារ TalkBack ជាដើម។ អ្នកមិនត្រឹមតែអាចផ្លាស់ប្តូរទំហំអេក្រង់ប៉ុណ្ណោះទេ អ្នកក៏អាចប្តូរទំហំ Icon និងវត្ថុផ្សេងៗទៀតផងដែរ។ Android ក៏បានយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ដែលបាត់បង់សមត្ថភាពស្តាប់នៅត្រចៀកម្ខាងផងដែរ ដោយបញ្ចូលគ្នានូវ Stereo ខាងឆ្វេង និងខាងស្តាំ បង្កើតជា Single mono stream ។ មុខងារបំលែងអត្ថបទទៅជាសំលេងក៏បានកែសម្រួលដោយអាចឲ្យអ្នកប្រើប្រាស់អាចកំណត់ល្បឿននៃការនិយាយ និងរលកសំឡេងផងដែរ។
១១. មុខងារ Android សម្រាប់ការងារ
Work mode គឺជាមុខងារពិសេសមួយដែលអាចឲ្យអ្នកប្រើប្រាស់បិទ ឬបើកកម្មវិធី និង Notification ដើម្បីបែងចែកនូវពេលវេលាធ្វើការ និងកំសាន្តឲ្យបានច្បាស់លាស់ ដូច្នេះការធ្វើការនឹងមានភាពរលូនដោយគ្មានការរំខាន។