របៀបថតអេក្រុង (Screenshot) កុំព្យូទ័រ ឬ ទូរស័ព្ទ

ពេលខ្លះលោកអ្នកត្រូវការថតអេក្រុង (Screenshot) កុំព្យូទ័រ ឬ ទូរស័ព្ទ ដើម្បីបង្ហាញពីបញ្ហាដែលកើតមានឬ សំរាប់ពន្យល់ពីដំណោះស្រាយណាមួយដែលកើតមាននៅលើ កុំព្យូទ័រ ឬ ទូរស័ព្ទ។ អត្ថបទនេះនឹងបង្ហាញពីរបៀបថតអេក្រុង (Screenshot) កុំព្យូទ័រ និងទូរស័ព្ទផ្សេងៗ។

Windows

លោកអ្នកអាចចុចលើឃីដែលមានសរសេរ “PrtScn” ឬ “PrntScrn”  ឬ “Print Scr” ដើម្បីថតអេក្រុងទាំងមូល។ ប្រសិនបើចង់ថតតែផ្ទាំងកម្មវិធីដែលនៅលើគេ សូមចុចឃី Alt និង ឃីខាងលើព្រមគ្នា។ តែកុំព្យូទ័រមួយចំនួនលោកអ្នកត្រូវចុចឃី Fn ថែមមួយទៀត។

Ubuntu

មានវិធី៣របៀបដើម្បីថតអេក្រុងជាមួយប្រព័ន្ធប្រតិបត្តិការ Ubuntu។ ១) ប្រើប្រាស់ដូចវិធីរបស់ Windows ខាងលើ។ ២) ថតអេក្រុងជាមួយនឹង command នេះ gnome-screenshot ៣) ប្រើប្រាស់កម្មវិធី GIMP ដោយចុច File -> Create -> Screenshot

Mac

ចុចឃី Command ជាមួយឃី Shift និងជាមួយឃីលេខ ៣ដើម្បីថតអេក្រុងទាំងមូល។ និងចុចឃី Command ជាមួយឃី Shift និងជាមួយឃីលេខ ៤ដើម្បីថតអេក្រុងនៅផ្នែកណាមួយ។

iPhone iPad ឬ iPod touch

ដើម្បីថតអេក្រុងជាមួយនឹងផលិតផលរបស់ Apple លោកអ្នកត្រូវចុចប៉ូតុន Sleep/Wake ដែលស្ថិននៅខាងលើឬចំហៀងខាងស្តាំនៃទូរស័ព្ទរបស់អ្នក រួចចុចប៉ូតុន Home ដែលស្ថិតនៅកណ្តាលផ្នែកខាងក្រោម។ អេក្រុងដែលបានថតត្រូវបានរក្សាទុកនៅក្នុង Albums របស់ទូរស័ព្ទ។

iphone6-take-a-screenshot-animation-reminder

Android

ជាទូទៅដើម្បីថតអេក្រុងជាមួយនឹងទូរស័ព្ទ Android លោកអ្នកត្រូវចុចប៉ុតុន Power និងប៉ុនតុន បន្ថយសំលេងព្រមគ្នា។ ប៉ុន្តែជាមួយទូរស័ព្ទ Samsung Galaxy លោកអ្នកត្រូវចុចប៉ុតុន Power និងប៉ុនតុន Home ដែលស្ថិតនៅកណ្តាលផ្នែកខាងក្រោម ព្រមគ្នា។

phone