Samsung Galaxy Note 7 ត្រូវបានគេវាយតំលៃថា​ ធំស្អាតមិនធ្លាប់មានពីមុនមក

Galaxy Note 7 មានទំហំអេក្រុង 5.7 អុីញ ធំជាង Galaxy S7 ដែលមានអេក្រុង 5.1 អុីញ និង Galaxy S7 Edge ដែលមានអេក្រុង 5.5 អុីញ។ សារព័តមានជាច្រើននៅលើពិភពលោកវាយតំលៃថាជាទូរស័ព្ទដែលល្អស្អាតជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ។

ខាងក្រោមគឺជាព័តមានមួយចំនួនស្តីពីលក្ខណៈពិសេសរបស់ទូរស័ព្ទស្មាតហ្វូន Galaxy Note 7។ Galaxy Note 7 មានអង្គចងចាំចំនួន 4 GB ហើយទំហំផ្ទុកឯកសារចំនួន 64 GB តែអាចតំលើងដល់ 256 GB តាមរយ: MicroSD។

spec

S PEN

Galaxy Note 7 មកជាមួយបុិចតូចស្អាត ដែលអាចប្រើសំរាប់ គូនិងកត់ត្រាកំណត់ហេតុផ្សេងៗបានងាយស្រួលជាមួយកម្មវិធីដែលមានស្រាប់។ ក្រៅពីនេះក៏អាចប្រើសំរាប់បញ្ជារមុខងារផ្សេងៗបាន។ ចំនុចពិសេសមួយទៀតគឺអាចប្រើបុិចនេះបង្កើតរូបជីវចល GIF បានយ៉ាងងាយស្រួល។

pen

កាមេរ៉ា

អាចថតវីដេអូរគុណភាព 4k ព្រមជាមួយនឹងលទ្ធភាពថតរូបភាពយឺត (Slow Motion) ។ កាមេរ៉ាភ្ជាប់មកជាមួយ 12MP Dual Pixel Sensor និង កញ្ចក់ទំហំ F1.7 ។

photo