ឯកសារ និងសៀវភៅសំរាប់សិក្សា នៅលើប្រព័ន្ធអ៊ីនធឹណិត ដែលមិនគិតថ្លៃ

បច្ចុប្បន្នមានអង្គការនិងស្ថាប័នផ្សេងៗព្យាយាមរៀបចំឯកសារ និងសៀវភៅសំរាប់លោកគ្រូអ្នកគ្រូ សិស្ស សិក្សាតាមរយៈប្រព័ន្ធអ៊ីនធឹណិតឬទាញយកមកសិក្សាដោយមិនគិតថ្លៃ។ អត្ថបទនេះនឹងបង្ហាញពី វេបសាយមួយចំនួនដែលផ្តល់សេវាកម្មដូចនេះ។

OpenStax

គឺជាអង្គការដែលមានមូលដ្ឋាននៅសកលវិទ្យាល័យ Rice។ អង្គការនេះទទូលការឧបត្ថម្ភពី មូលនិធិ Bill & Melinda មូលនិធិ William& Flora Hewlett។ សិស្សនិស្សិតអាចទាញយលសៀវភៅមកទុកអាចឬសិក្សាអនឡាញបានដោយមិនមានបង់ថ្លៃ។ សៀវភៅដែលអង្គការនេះបង្កើតបានមាន សៀវភៅផ្នែក ស្ថិតិ គណិតវិទ្សា វិទ្យាសាស្រ្ត  វិទ្យាសាស្រ្តសង្គម ជាដើម។

openstax

វេបសាយគ្រូ

វេបសាយនេះផ្តល់នូវធនធានឌីជីថលដ៏សម្បូរបែបដែលអាចជួយសម្រួលការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ គំរោងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រោមការឧបត្ថម្ភដោយអង្គការ VVOB វេបសាយមួយនេះមានឯកសារដូចជា កិច្ចតែងការ គំនូរជីវចលអប់រំ វិដេអូនិងសំលេង ល្បែងសិក្សា រូបភាពផ្ទាំងធំនិងរូបភាព លំហាត់និងសន្លឹកកិច្ចការ និងបទបង្ហាញផ្សេងៗ សំរាប់ចាប់ពីថ្នាក់ បឋមសិក្សា រហូតដល់ឧត្តមសិក្សា។

krou

Codecademy

គឺជាវេបសាយដែលអាចសិក្សាភាសាកុំព្យូទ័របានតាមអនឡាញ។ លោកអ្នកអាចសិក្សាភាសាកុំព្យូទ័រជាច្រើនដូចជា HTML CSS JavaScript jQuery PHP Python Ruby ដោយមិនគិតថ្លៃ។