តើខ្មែរ​យូនីកូត​ (Khmer Unicode) ជាអ្វី?

អក្សរត្រូវបានគេប្រើសំរាប់ទាក់ទងគ្នាទៅវិញទៅមកទាំងនៅក្នុងសម័យបុរាណនិងសម័យបច្ចុប្បន្ន។ ភាពចាំបាច់ក្នុងការប្រើប្រាស់អក្សរកាន់តែកើនឡើងនៅក្នុងសម័យបច្ចុប្បន្នដោយសារប្រព័ន្ធព័ត៌មាន វិទ្យាមានការរីកចំរើនខ្លាំង។ ដើម្បីបង្កឱយមានភាពងាយស្រួលក្នុងការប្រើប្រាស់អក្សរនៅលើប្រព័ន្ធ កុំព្យូទ័រ ការកំណត់ស្តង់ដារកូតអោយអក្សរជាសកលគឺជាការចាំបាច់។

ដូច្នេះហើយនៅឆ្នាំ១៩៩១ សមាគមយូនីកូត (The Unicode Consortium) ត្រូវបានគេបង្កើតឡើងដម្បីបង្កើតនិងថែរក្សាស្តង់ដារ កូតអក្សរយូនីកូតដែលមានចំនួនលើសពី ១១០០០០តួអក្សរនៃភាសា (Script) ចំនួន១០០លើពិភព លោករួមបញ្ជូលទាំងភាសាខ្មែរយើងដែរ។

មុនពេលមានកូតអក្សរយូនីកូត មានកូតអក្សរខ្មែរជាច្រើនដូចជា កូតអក្សរលីម៉ុន Limon កូតអក្សរ ABC កូតអក្សរ Khek ជាដើម ដែលកំណត់ដោយក្រុមហ៊ុនផ្សេងៗ។ កូតអក្សរទាំងអស់នេះប្រើកូតអក្សរឡាតាំង (ANSI) ដែលមានន័យថាប្រសិនបើពុំមានពុម្ភអក្សរខ្មែរសំរាប់បង្ហាញទេនោះលោកអ្នក នឹងឃើញតួអក្សរជាអក្សរឡាតាំង (ANSI)។  តែកូតអក្សរយូនីកូតខ្មែរគឺមានតែមួយទេនៅលើពិភពលោកដោយមិនមានខ្ចីកូតអក្សរពីភាសាណាឡើយ។ ដូចរូបភាពខាងក្រោម តួអក្សរ “ក” គឺតំណាងដោយយូនីកូត កូត 1780 បើនិយាយពីអក្សរលីម៉ុន គឺតំណាងដោយ 004B ដែលជាអក្សរ k ។

khmer

khmer2

khmer3

កូតអក្សរយួនីកូតខ្មែរ

ហេតុអ្វីចាំបាច់ប្រើខ្មែរយូនីកូត?

ចំពោះលោកអ្នកដែលធ្លាប់ប្រើប្រាស់កូតឬពុម្ភ Limon ABC ឬ Khek ជាដើម ប្រហែលមានការរុញរា ក្នុងការមកប្រើប្រាស់កូតនិងពុម្ពអក្សរយូនីកូត។ ខាងក្រោមនេះគឺជាចំនុចសំខាន់ៗមួយចំនួនដែល យូនីកូតមាន៖

១) ភាពអាចផ្លាស់ប្តូរបាន៖ កូតអក្សរពីមុនពុំអាចផ្លាស់ប្តូរគ្នាបានទេ។ អត្ថបទដែលសរសេរកូតអក្សរ Limon មិនអាចប្រើកូតអក្សរ ABC មើលបានទេ។ អត្ថបទដែលសរសេរជាមួយកូតអក្សរណា លោកអ្នកចាំបាច់ត្រូវមើលជាមួយពុម្ភអក្សរនោះ។ ឧទាហរណ៍ អត្ថបទណាដែលវាយជាមួយកូតអក្សរ  Limon លោកអ្នកចាំបាច់ត្រូវប្រើពុម្ភអក្សរ Limon S1 ឬ Limon R1 ដើម្បីមើល។ ចំណែកយូនីកូតពុំ មានបញ្ហាដូចនេះទេ ពីព្រោះថាកូតអក្សរយូនីកូតខ្មែរគឺមានតែមួយនៅលើពិភពលោកហើយមិនច្រលំ ជាមួយភាសាដ៏ទៃទៀតដែរ។ អត្ថបទដែលសរសេរជាមួយយូនីកូត អាចមើលបានជាមួយពុម្ភអក្សរយូនីកូត ទាំងអស់ ទោះជាពុម្ភអក្សរទាំងអស់នោះបានបង្កើតដោយក្រុមហ៊ុនឬបុគ្គលផ្សេងៗក៏ដោយ។

២) អាចដំណើរការជាមួយប្រ័ន្ធប្រតតិបត្តិការច្រើន៖ បច្ចុប្បន្នខ្មែរយូនីកូតអាចប្រើជាមួជាមួយប្រព័ន្ធប្រតិបត្តិការ របស់កុំព្យូទ័រ Windows Linux Mac  ប្រព័ន្ធប្រតិបត្តិការរបស់ Smart Phone ដូចជា iOS Android ជាដើម។