កម្មវិធីស្មាតហ្វូន ពេញនិយម បំផុតនៅកម្ពុជា

ស្មាតហ្វូនគឺជាឧបករណ៍អេឡិចត្រូនិកដែលពេញនិយមបំផុតនៅកម្ពុជា ខណៈដែលចំនួនអ្នកប្រើប្រាស់នៅតែបន្ត កើនឡើងជារៀងរាល់ថ្ងៃ។ ជាពិសេសវាបានផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកប្រើប្រាស់វ័យចំណាស់ដែលតែងតែចង់បាន ភាពសាមញ្ញ ឲ្យមកចូលចិត្តបច្ចេកវិទ្យាទំនើបវិញ។ មូលហេតុដែលស្មាតហ្វូនទទួលបានការគាំទ្រពីសំណាក់អ្នក ប្រើប្រាស់គ្រប់វ័យនេះ គឺមកពីភាពសម្បូរបែបនៃកម្មវិធីមានប្រយោជន៍ជាច្រើនដែលត្រូវបានដាក់ឲ្យទាញយក និងប្រើប្រាស់បានដោយសេរី។ យ៉ាងណាមិញ ការទាញយកកម្មវិធីរបស់អ្នកប្រើប្រាស់ស្មាតហ្វូននិមួយៗមានភាព ខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្ត និងត្រូវការរៀងៗខ្លួន។

អត្ថបទនេះនឹងបង្ហាញពីកម្មវិធីស្មាតហ្វូនដែលទទួលបានការពេញនិយម និងទាញយកច្រើនជាងគេនៅកម្ពុជា ចំពោះប្រភេទស្មាតហ្វូន Android និង IOS ។

IOS

1f840782e896e65be0f777f0fa0bbaf0-1

ចំពោះកម្មវិធីមិនគិតថ្លៃ

1. BIGO LIVE – Live Broadcasting: គឺជាកម្មវិធីបណ្តាញសង្គមថ្មីមួយទើបតែបង្កើតឡើង ដែលអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចផ្សាយផ្ទាល់នូវសកម្មភាពរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ដទៃទៀតនៅជំវិញពិភពលោក។

2. Facebook: គឺជាបណ្តាញសង្គមធំបំផុតនៅលើពិភពលោកដែលអ្នកប្រើប្រាស់អាចចែករំលែករូបភាព វីដេអូ សារ និងយោបល់នានា ទៅកាន់គ្នាទៅវិញទៅមក។

3. Messenger: គឺជាកម្មវិធីផ្ញើរសាររបស់បណ្តាញសង្គម Facebook ខាងលើ។ វាអាចផ្ញើរបាននូវប្រភេទសារជាអក្សរ រូបភាព វីដេអូ និងសំលេងផងដែរ។

4. YouTube: គឺជាឃ្លាំងវីដេអូធំជាងគេបង្អស់ ដែលអ្នកប្រើប្រាស់អាចមើលវីដេអូទាំងនោះដោយសេរី ហើយក៏ចែក រំលែកវីដេអូរបស់ខ្លួនបានផងដែរ។

5. Vainglory: គឺជាហ្គេមអនឡាញបែប ប្រយុទ្ធ និងយុទ្ធសាស្រ្ត។ ហ្គេមនេះមានភាពទាក់ទាញដោយសារការ លេងមានលក្ខណៈជាក្រុម និងអ្នកចូលរួមលេងមកពីប្រទេសផ្សេងៗគ្នាទូទាំងពិភពលោក។

 

ចំពោះកម្មវិធីតម្រូវឲ្យទិញ

1. MxTube – Free Video Player and Music Player for You ($2.99): គឺជាកម្មវិធីសម្រាប់ចាក់វីដេអូ និងចំរៀង ដែលអាចឲ្យលោកអ្នកស្វែងរកបទចំរៀងល្បីៗបានយ៉ាងងាយស្រួល និងថែមទាំងអាចរក្សាទុកក្នុងទូរស័ព្ទអ្នកផងដែរ។

2. Camera360 Concept – HelloCamera ($0.99): គឺជាកម្មវិធីថត និងកែរូបមួយដែលនាំមកជាមួយនូវមុខងារពិសេស ៗក្នុងការកែច្នៃរូបថតឲ្យមានភាពទាក់ទាញ។

3. Movie Box – Movies HD Pro! ($4.99): គឺជាកម្មវិធីដែលអ្នកប្រើប្រាស់អាចមើលភាពយន្តល្បីជាច្រើន ព្រមទាំងអាចតាមដានព័ត៌មានភាពយន្តទាំងនោះក្នុងកម្មវិធីជាមួយគ្នានេះដែរ។

4. “klocki” ($0.99): គឺជាហ្គេមប្រភេទល្បងប្រាជ្ញាមួយដែលមានភាពច្នៃប្រឌិត អាចលេងដើម្បីសំរាកកំសាន្តពី ការងារ។

5. MxTube – Media Player and Playlist Manager for Youtube ($2.99): គឺជាកម្មវិធីមើល និងទាញយកវីដេអូ នៅក្នុងកម្មវិធី YouTube ប៉ុន្តែបានបំពាក់នូវមុខងារជាច្រើនដែលកម្មវិធី YouTube ដើមមានភាពខ្វះខាត។

 

Android

Help-Science-Out-with-Your-Android-Phone

ចំពោះកម្មវិធីមិនគិតថ្លៃ

1. Messenger: គឺជាកម្មវិធីផ្ញើរសាររបស់បណ្តាញសង្គម Facebook ខាងលើ។ វាអាចផ្ញើរបាននូវប្រភេទសារជាអក្សរ រូបភាព វីដេអូ និងសំលេងផងដែរ។

2. Facebook: គឺជាបណ្តាញសង្គមធំបំផុតនៅលើពិភពលោកដែលអ្នកប្រើប្រាស់អាចចែករំលែករូបភាព វីដេអូ សារ និងយោបល់នានា ទៅកាន់គ្នាទៅវិញទៅមក។

3. BIGO LIVE – Live Broadcasting: គឺជាកម្មវិធីបណ្តាញសង្គមថ្មីមួយទើបតែបង្កើតឡើង ដែលអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចផ្សាយផ្ទាល់នូវសកម្មភាពរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ដទៃទៀតនៅជំវិញពិភពលោក។

4. slither.io: ជាហ្គេមកំសាន្តថ្មីមួយដែលជាផ្នែកមួយនៃ Google Play Game Fest ។ អ្នកលេងអាចលេងបានដោយសេរី និងអាចប្រកួតប្រជែងគ្នាជាមួយនឹងមនុស្សទូទាំងពិភពលោក។

5. Camera360: គឺជាកម្មវិធីថត និងកែរូបមួយដែលនាំមកជាមួយនូវមុខងារពិសេសៗក្នុងការកែច្នៃរូបថតឲ្យមានភាព ទាក់ទាញ។

 

ចំពោះកម្មវិធីតម្រូវឲ្យទិញ

1. Minecraft: Pocket Edition ($6.99): គឺជាហ្គេមស្មាតហ្វូនមួយដែលដូចគ្នាទៅនឹងហ្គេមកុំព្យូទ័រដ៏ល្បីឈ្មោះមួយ។

2. Cameringo + Effects Camera ($2.99): គឺជាកម្មវិធីថត និងកែរូបភាពមួយដែលពិសេសសម្រាប់អ្នកចូលចិត្តថតរូប ព្រោះវាអាចជំនួយឲ្យរូបភាពមានលក្ខណៈស្រស់ស្អាតជាងរូបភាពដែលថតធម្មតា។

3. Lost Journey ($0.99): គឺជាហ្គេមបែបល្បងប្រាជ្ញាមួយដែលទទួលបានពានរង្វាន់ចំនួន ៣ ក្នុងរយៈពេល ២ឆ្នា។

4. WeatherPro ($2.99): គឺជាកម្មវិធីដែលអាចឲ្យអ្នកប្រើប្រាស់តាមដានស្ថានភាពអាកាសធាតុតាមរយៈទូរស័ព្ទដៃប្រកបដោយភាពងាយស្រួល។

5. Neo Monsters ($0.99): គឺជាហ្គេមដែលតួរអង្គជារូបតុក្កតាស្រស់ស្អាត និងលេងជាលក្ខណៈអនឡាញជាមួយអ្នក លេងមកពីគ្រប់ទីកន្លែង។