កម្មវិធីទូរស័ព្ទ

GLICODE គឺជាកម្មវិធីស្មាតហ្វូន របស់ក្រុមហ៊ុនជប៉ុន ដែលបង្រៀនកូដដល់កុមារ ដោយប្រើនំ

GLICODE គឺជាកម្មវិធីដែលបង្កើតដោយក្រុមហ៊ុននំជប៉ុនឈ្មោះ GLICO ក្នុងគោលបំណងបង្រៀនកុមារអោយយល់ ពីមូលដ្នានគ្រឹះរបស់ភាសាកុំព្យូទ័រ ដោយប្រើប្រាស់នំ។

ព័ត៌មាន

កម្មវិធីស្មាតហ្វូន ពេញនិយម បំផុតនៅកម្ពុជា

ស្មាតហ្វូនគឺជាឧបករណ៍អេឡិចត្រូនិកដែលពេញនិយមបំផុតនៅកម្ពុជា ខណៈដែលចំនួនអ្នកប្រើប្រាស់នៅតែបន្ត កើនឡើងជារៀងរាល់ថ្ងៃ។ ជាពិសេសវាបានផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកប្រើប្រាស់វ័យចំណាស់ដែលតែងតែចង់បាន ភាពសាមញ្ញ ឲ្យមកចូលចិត្តបច្ចេកវិទ្យាទំនើបវិញ។ មូលហេតុដែលស្មាតហ្វូនទទួលបានការគាំទ្រពីសំណាក់អ្នក ប្រើប្រាស់គ្រប់វ័យនេះ គឺមកពីភាពសម្បូរបែបនៃកម្មវិធីមានប្រយោជន៍ជាច្រើនដែលត្រូវបានដាក់ឲ្យទាញយក និងប្រើប្រាស់បានដោយសេរី។ យ៉ាងណាមិញ ការទាញយកកម្មវិធីរបស់អ្នកប្រើប្រាស់ស្មាតហ្វូននិមួយៗមានភាព ខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្ត និងត្រូវការរៀងៗខ្លួន។