Security

ស្វែងរកបញ្ហាសុវត្ថិភាពរបស់ Joomla ជាមួយ JoomScan

សុវត្ថិភាពគឺជាបញ្ហាចម្បងដែលអ្នកប្រើប្រាស់ និង Admin ទាំងអស់ត្រូវតែយកចិត្តទុកដាក់។ ការស្វែងរកចំនុចខ្វះខាតផ្នែកសុវត្ថិភាពនៅលើគេហទំព័រមួយអាចជារឿងលំបាក និងចំណាយពេលច្រើន។ ដូច្នេះហើយទើបក្រុម Developer សម្រេចបង្កើត JoomScan ឡើងដើម្បីជួយសម្រួលបន្ទុកអ្នកប្រើប្រាស់ Joomla ដោយអនុញ្ញាត្តិឲ្យគេអាចរុករកចំនុចខ្សោយផ្នែកសុវត្ថិភាពនៅលើគេហទំព័របានយ៉ាងងាយស្រួល ។

Security

ស្វែងរកចំនុចខ្សោយសុវត្ថិភាព WordPress ជាមួយនឹង WPScan

WordPress គឺជាកម្មវិធីប្រភេទ Content Management System (CMS) ដ៏ពេញនិយមមួយដែល មានអ្នកប្រើប្រាស់ជាច្រើននៅលើពិភពលោក។ វាអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចបង្កើតនូវគេហទំហ័រយ៉ាងងាយស្រួលដោយមិនបាច់ចំណាយពេលច្រើនក្នុងការសរសេរកូដ ។ WordPress សម្បូរទៅដោយកម្មវិធីតូចៗ (Plugin) និងការរចនា (Theme) ដែលស្ទើរតែអាចបំពេញតម្រូវការអ្នកប្រើប្រាស់បានទាំងស្រុង។ ទន្ទឹមនឹងភាពងាយស្រួលនេះ អ្នកប្រើប្រាស់ក៏មានកង្វល់ផងដែរ អំពីបញ្ហាសុវត្ថិភាព បន្ទាប់ពីពួកគេទាញយកកម្មវិធីទាំងនោះមកប្រើប្រាស់។