មេរោគថ្មី​ដែល​មាន​លទ្ធភាព​ឆ្លង​ និង​ដំណើរ​ការ​លើ ​ប្រព័ន្ធ​ប្រតិ​បត្ដិការ Mac

នៅដើមខែកក្កដាឆ្នាំ២០១៦នេះ ក្រុមអ្នកស្រាវជ្រាវនៃក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគ(Antivirus) នៅលើប្រព័ន្ធកុំព្យូទ័រមួយដែលមានឈ្មោះថា Bitdefender បានបង្ហាញនូវប្រភេទមេរោគកុំព្យូទ័រថ្មីមួយមានឈ្មោះថា Backdoor.MAC.Eleanor

ប្រភេទមេរោគ Backdoor.MAC.Eleanor នឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ MAC (Mac Operating System) របស់ក្រុមហ៊ុន Apple ហើយមេរោគមួយនេះត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីក្លែងក្លាយមានឈ្មោះថា EasyDoc Converter.app សម្រាប់បំលែងឯកសារជាលក្ខណៈ drag-and-drop។ បន្ទាប់ពីឆ្លងមេរោគមួយនេះហើយ វានឹងបើកសិទ្ធិដើម្បីអនុញ្ញាតឲ្យក្រុមអ្នកវាយប្រហារ(Attackers) មានសិទ្ធិពេញលេញក្នុងការបញ្ជារលើប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ដូចជាបើកមើល កែប្រែ ប្ដូរឈ្មោះ លុប បន្ថែម និងទាញយកឯកសារទៅតាមតម្រូវការ។ លើសពីនេះទៅទៀតមេរោគនេះក៏អាចថតរូបភាព និង វិដេអូតាមកាមេរ៉ារបស់កុំព្យូទ័រផងដែរ។

យោងទៅតាមការស្រាវជ្រាវខាងលើបានឲ្យដឹងថាមេរោគមួយនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ សូមឲ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្ដិការ MAC មានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីនានាមកដំឡើងនៅលើប្រព័ន្ធកុំព្យូទ័រ ឬក៏ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដែលមានសមត្ថភាពក្នុងការចាប់មេរោគខាងលើ។

Loader Loading...
EAD Logo Taking too long?

Reload Reload document
| Open Open in new tab

Download [1.85 MB]

ប្រភព៖ bitdefender, cnet

Save